ស្វែងរកពួកយើង:

កាមេរ៉ា vivo X200 Ultra មានមុខងារហ៊្សូម 1.5x នៅលើសិនស័រគោលរួចជាស្រេច

ដោយ

Koun Jab Luffy

06 កុម្ភៈ 2025 12:48 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការប្រកាសនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយ នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល “Ultra” នៅពេលឆាប់ៗនេះហើយ។ សម្រាប់ក្រុមហ៊ុន Xiaomi ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនម៉ូដែល 15 Ultra នៅខែកុម្ភៈ នឹងមានការតាមពីក្រោយដោយស្មាតហ្វូន OPPO Find X8 Ultra នឹងមានការសម្ពោធជាផ្លូវការណ៌នៅខែមីនា។
ទាក់ទងនឹងម៉ូដែលថ្មីនេះដែរ ក្រុមហ៊ុន Vivo ក៏ត្រូវបានគេឃើញថា បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីម៉ូដែល X200 Ultra របស់ខ្លួននៅត្រីមាសទី 2 ឆ្នាំនេះដែរ ដែលអាចនឹងធ្វើឡើងនៅខែមេសា។ ថ្មីៗនេះបើមើលទៅលើការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ Digital Chat Station នោះ គឺបានចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូន X200 Ultra នេះថែមទៀតហើយ ក្នុងនោះក៏មានការបញ្ចេញនូវចំណុចសំខាន់មួយៗចំនួនផងដែរ។
Article image
បើតាមអ្នកទម្លាយរូបនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Vivo X200 Ultra នឹងមានការបំពាក់នូវអេក្រង់មានទំហំ 6.8-អ៊ីង កម្រិតបង្ហាញចេញ 2K និងមានការគាំទ្រនូវបច្ចេកវិទ្យា LTPO OLED display ជាមួយិងការច្រិបគែមកាន់តែមានទំហំតូច ហើយនឹងមានគែមកោងបន្តិច។ចំពោះកាមេរ៉ាក្រោយវិញ គឺមានម៉ូឌុលកាមេរ៉ាមូល និងមានកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens ខណៈដែលកាមេរ៉ា 200-Megapixel គឺជា Periscope Telephoto។
Article image
បន្ថែមពីនេះ អ្នកទម្លាយរូបនេះក៏បានទម្លាយថា សិនស័រគោលស្មាតហ្វូន X200 Ultra គឺមានតម្លើងនូវមុខងារហ៊្សូម 1.5x zoom (35mm equivalent) រួចជាសេ្រច ក្នុងនោះសម្រាប់ម៉ូដែល ultra-wide គឺមានការទ្រទ្រង់នូវមុខងារហ៊្សូម 1x ជំនូសអោយ 0.5x ឬ 0.6xអ។ ជាមួយគ្នានេះ ស្មាតហ្វូន X200 Ultra នេះ ក៏នូវមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលខុសពី X200 និង X200 Pro គឺមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9400។
Article image
ស្មាតហ្វូននេះអាចនឹងមានថ្មទំហំ 6,000mAh គាំទ្រដោយកម្លាំងសាក 90W wired និងបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានពណ៌ខ្មៅ និងពណ៌ស។ សម្រាប់ Software គឺរត់នៅលើ Funtouch OS 15 ផ្អែកលើ Android 15។