
នៅពេលនេះ OPPO Reno 12 Series ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការសម្រាប់ទីផ្សារបង្ហាញវត្តមាននៅលើ ទីផ្សារប្រទេសចិនហើយ។ បើតាមរបាយការណ៌ថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានការប្រកាសចេញ នៅប្រទេសចិនចុងខែនេះផងដែរ។ គួរបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុន OPPO បានធ្វើការចុះបញ្ជីស្មាតហ្វូនថ្មីនេះនៅ ស្ថាប័នជាច្រើនរួចមកហើយ ដែលក្នុងនោះ ក៏មានការទីផ្សារក្រៅប្រទេសមានដូចជា ឥណ្ឌូនេស៊ី ឥណ្ឌា រួននិងសឹង្ហបុរីជាដើម។
បើតាមការបង្ហាញវត្តមាននៅលើបញ្ជី SDPPI របស់ឥណ្ឌូនេស៊ី បានបញ្ជាក់ថា ស្មាតហ្វូន OPPO ថ្មីនេះ គឺមានលេខម៉ូដែល CPH2629។ នៅលើបញ្ជីនេះថែមទាំងមានការបង្ហាញថា សា្មតហ្វូននេះមានឈ្មោះថា OPPO Reno 12 Pro 5G ហើយនឹង មានវត្តមានៅលើទីផ្សារឥណ្ឌូនេស៊ីទៀតផង។ ជាមួយគ្នានេះនៅលើបញ្ជី BIS របស់ឥណ្ឌា និង IMDA របស់សឹង្ហបុរី រួមជាមួយ និងស្ថាប័ន EEC របស់អឺរ៉ុប ក៏មានការបញ្ជាក់ដូចគ្នាដែរ។ បើតាមការបញ្ជាក់ចុងក្រោយនេះ ថែមទាំងមានការបបង្ហាញថា ស្មាតហ្វូននេះ ក៏នឹងមានការទ្រទ្រង់នូវមុខងារ NFC រួមជាមួយនិងបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀតផង។

បន្ថែមពីនេះ ស្មាតហ្វូន OPPO Reno 12 Pro 5G ក៏ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពីស្ថាប័ន TUV Rheinland, ដែលថែមទាំងមានការបង្ហាញពីថ្ម និងកម្លាំងសាកនៅលើស្មាតហ្វូនថែមទៀតផង។ ផ្អែកតាមវិញ្ញាបនបត្រនេះ បង្ហាញថា ស្មាតហ្វូននេះ មានថ្មទំហំ 4,880mAh និងមានកម្លាំងសាក 80W fast charging។ ជាមួយនិងរបាយការណ៌នេះ មាន បញ្ជាក់ថា Reno 12 Pro នឹងប្រើប្រាស់ផ្លូវការទំហំ 5,000mAh។ ស្មាតហ្វូន Reno 12 Pro ក៏ត្រូវបានគេបង្ហាញ នៅលើ ទិន្នន័យកាមេរ៉ា Camera FV-5’s database ផងដែរ។ នៅលើបញ្ជីនេះ បញ្ជាក់ថា ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50-Megapixel គាំទ្រដោយ f/2.0 aperture ខណៈដែលកាមេរ៉ាក្រោយ គឺមានកាមេរ៉ាទំហំ 50-Megapixel ដូចគ្នា។ នៅលើបញ្ជីនៅមិនទាន់មានការបង្ហាញពីព័ត៌មានផ្សេងៗនោះទេ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៌កន្លងមក គឺធ្លាប់បានរាយការណ៌ថា ស្មាតហ្វូន Reno 12 Pro គឺនឹងមានអេក្រង់ទំហំ 6.7-អ៊ីងគែមកោងគ្រប់ជ្រុង និងមានប្រើប្រាស់អេក្រង់ OLED កម្រិត 1.5K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Dimensity 9200 Plus Star Speed Edition រ៉េមទំហំ 16GB និងមានអង្គ ចងចាំទំហំ 512GB ថាមពលថ្មទំហំ 5,000mAh រួមនិងកម្លាំងសាក 80W fast charging ហើយនិងមានបច្ចេកវិទ្យា IP65 rating ផងដែរ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទំហំ 50-Megapixel និងកាមេរ៉ាក្រោយទំហំ 50-megapixel (OIS) + 8-megapixel (ultra-wide) និងមួយគ្រាប់ទៀតមានទំហំ 50-Megapixel (2x telephoto)។
