ស្វែងរកពួកយើង:

កាមេរ៉ា និងអេក្រង់ OPPO Reno 15 ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

30 មិថុនា 2025 09:19 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno15 និង OPPO Reno15 Pro ដែលគ្រោងនឹងមានការប្រកាសនៅពេលខាងមុខនេះ នឹងការបំពាក់នូវកាមេរ៉ាគោលដែលមានសិនស័រថ្មីទំហំធំដល់ទៅ 200-Megapixel ដែលធំជាងម៉ូដែលមុនៗ ត្រូវបានក្រុមហ៊ុននេះបំពាក់មកជាមួយនូវទំហំត្រឹមតែ 50MP ប៉ុណ្ណោះ។ ទំហំសិនស័រថ្មី នឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែពេញចិត្តខ្លាំងថែមទៀតទៅលើម៉ូដែលថ្មីនេះ។
គិតមកដល់ពេលនេះ ក្រៅតែពីទំហំកាមេរ៉ា គេនៅមិនទាន់មានដឹងពីលក្ខណៈសម្បត្តិលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូនជំនាន់ថ្មីនេះនៅឡើយទេ។ បន្ថែមពីនេះ ក្រុមហ៊ុន OPPO ក៏នៅមិនទាន់ទម្លាយចេញនូវគម្រោងក្នុងការប្រើប្រាស់សិនស័រថ្មីជាក់លាក់សម្រាប់ស្មាតហ្វូនថ្មីនេះដូចគ្នា។ និយាយពីអេក្រង់នៅលើស្មាតហ្វូន Reno 15 វិញ ត្រូវបានគេទម្លាយថា អាចនឹងមានអេក្រង់រាបស្មើរទំហំ 6.3-អ៊ិង បើប្រៀបធៀបជាមួយនឹងស្មាតហ្វូន Reno 14 គឺមានអេក្រង់ទំហំ 6.59-អ៊ីង។
Article image
សម្រាប់អេក្រង់ស្មាតហ្វូនម៉ូដែល Pro នឹងមានអេក្រង់ទំហំ 6.78-អ៊ីង ប្រៀបធៀបជាមួយនឹងម៉ូដែលជំនាន់មុន គឺមានទំហំ 6.83 អ៊ីង ហើយស្មាតហ្វូនថ្មីទាំងពីរនេះ នឹងមានគែមធ្វើពីលោហធាតុ និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា wireless charging ដូចគ្នាផងដែរ។ បើនិយាយអំពីការប្រកាសជាផ្លូវការនោះ គេនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែមុននេះ មានការព្យាករណ៌ថា នឹងអាចមកដល់ឆាប់ៗនេះហើយ៕
កាមេរ៉ា និងអេក្រង់ OPPO Reno 15 ត្រូវបានគេទម្លាយចេញហើយ!