ស្វែងរកពួកយើង:

កាមេរ៉ា និងអេក្រង់ ហើយនិងទម្រង់នៃការឌីស្សាញរបស់ Huawei P70 Series ត្រូវបានគេទម្លាយចេញកាន់តែច្បាស់ហើយ!

ដោយ

Koun Jab Luffy

05 មេសា 2024 09:05 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបង្ហាញនៅក្នុងការបែកធ្លាយថ្មីរបស់ស្មាតហ្វូន Huawei P70 series នៅពេលនេះ បានបញ្ជាក់ថា នៅលើស្មាតហ្វូននេះ គឺនឹងមាន Lens ថ្មី រួមជាមួយនឹងគំរូថ្មីនៃអេក្រង់របស់ស្មាតហ្វូននេះថែមទៀតផង។ មកដល់ពេលនេះ មានរូបភាពជាច្រើន គឺបានបង្ហាញកាន់តែច្បាស់សម្រាប់ស្មាតហ្វូនត្រកូល P Series នេះ ហើយឆាប់ៗនេះ ស្មាតហ្វូន flagship នេះក៏ត្រៀមបង្ហាញខ្លួននៅលើឆាកផងដែរ។ អ្នកទម្លាយ @DigitalChatStation ទើបតែចែករំលែកអំពីរូបរាងថ្មីនៃស្មាតហ្វូន Huawei P70 Series lens និងទម្រង់ថ្មីនៃអេក្រង់របស់ស្មាតហ្វូននេះដូចគ្នា។
មានការបញ្ចាក់ថា រូបភាពដែលគេចែកចាយនេះ គឺជាស្មាតហ្វូន P70 ម៉ូឌែល Art ដែលមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងទម្រង់ហើបផុសផងដែរ។  គាត់បន្ថែមថា ផ្នែកខាងក្រោយនៃកាមេរ៉ារបស់ស្មាតហ្វូន P70 Art នេះគឺប្រើប្រាស់នូវ XMAGE branding ហើយក៏មានកាមេរ៉ាទំហំ 50MP រួមនិងឡែន periscope lens ថ្មីផងដែរ។ បន្ថែមពីនេះទៀតនោះ នៅលើស្មាតហ្វូននេះព ក៏មានការបំពាក់នូវឡែន super-ultra-wide angle ហើយនិង optical laser ដែលអាចផ្តិតរូបភាពបានច្បាស់ និងស្រស់ស្អាតបំផុត។
Article image
ទាក់ទងនឹងម៉ូដែលៈនេះដែរ មានអ្នកលេងនៅលើអ៊ីនធឺណិតជាច្រើន ក៏បានជជែកគ្នាទៅលឹទម្រង់ថ្មីនៃកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងនោះ ក៏មានការបង្ហាញនូវបន្ទះអេក្រង់របស់ស្មាតហ្វូន Huawei P70 series ដែលមានគែម bezels តូចស្តើង និងអាចជាប្រភេទអេក្រង់ 1.5K ថែមទៀតផង។ ឆ្លើយតបទៅនឹងរបាយការណ៍មុននេះ បុគ្គលិកនៅហាងរបស់ក្រុមហ៊ុន Huawei ក៏បាននិយាយថា រូបភាព Render របស់ស្មាតហ្វូន P70 នេះ ប្រហែលជាមិនដូចគ្នាទៅនឹងម៉ូដែលពិតនោះទេ។ សម្រាប់រូបរាងពិត នឹងបង្ហាញកាន់តែច្បាស់នៅពេលដែលក្រុមហ៊ុន Huawei ប្រកាសចេញនូវស្មាតហ្វូន P70 series នៅក្នុងពេលឆាប់ៗខាងមុខនេះ៕