
ក្រុមហ៊ុន iQOO បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Neo 9 Pro នៅថ្ងៃទី 22 ខែកុម្ភៈខាងមុខនេះហើយ។ ខណៈពេលដែលនៅសល់រយៈពេលជាច្រើនសប្តាហ៍ទៀតមុនការប្រកាសជាផ្លូវការនោះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន vivo នេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ សូមជំរាបថ ស្មាតហ្វូនថ្មីនេះ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិនកាលពីខែមុននេះ ហើយសម្រាប់ម៉ូដែលលក់នៅក្នុងប្រទេសឥណ្ឌា អាចនឹងមានលក្ខណៈសម្បត្តិដូចគ្នានិងម៉ូដែលស្រុកចិនដែរ។
យោងតាមការបញ្ជាក់នៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន iQOO បានបញ្ចេញនូវទំហំរ៉េម ម៉េមូរី និងកាមេរ៉ាគោលរបស់ស្មាតហ្វូនថ្មីនេះហើយ។ ក្រុមហ៊ុន iQOO បញ្ជាក់ថា ស្មាតហ្វូន Neo 9 Pro មានទំហំ 8GB+256GB និង 12GB+256GB។សម្រាប់ទំហំ 12GB+256GB នេះគឹមានពិន្ទុដល់ទៅ 1.9 លានពិន្ទុនៅលើការតេស្ត AnTuTu benchmarking។ បន្ថែមពីនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ជរបស់ក្រុមហ៊ុន Vivo នេះ ក៏បានបង្ហាញថា ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP Sony IMX920 ដែលកាមេរ៉ានេះក៏មាននៅលើស្មាតហ្វូន Vivo X100។
កាលពីពេលមុននេះ វាមានការបញ្ជាក់ថា ស្មាតហ្វូន iQOO Neo 9 Pro នេះនឹងមានបន្ទះឈីប Snapdragon 8 Gen 2។ ស្មាតហ្វូននេះ មានបន្ទះឈីប Q1 សម្រាប់ពង្រឹងទៅលើបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ។ ស្មាតហ្វូននេះ មានអេក្រង់ទ្រទ្រង់ទៅលើល្បឿន 144Hz refresh rate និង MEMC។ ស្មាតហ្វូននេះ គឹមានទម្រង់នៃការឌីស្សាញដូចទៅនឹងម៉ូឌែលនៅក្នុងប្រទេសចិនផងដេរ។ ស្មាតហ្វូននេះនឹងមានពណ៌ Fiery Red និង Conquer Black។

ស្មាតហ្វូន iQOO Neo 9 Pro នេះ អាចនឹងប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន OnePlus 12R ដែលទើបតែបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ។ មានការរំពឹងថា ក្រុមហ៊ុននេះ នឹងបន្តចែករំលែកនូវព័ត៌មានលម្អិតជាច្រើនទៀតមុនការប្រកាសចេញជាផ្លូវការ។ គួររំលឹកផងដែរថា ម៉ូដែលនៅក្នុងប្រទេសចិនគឺមានថាមពលថ្មទំហំ 5,160mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា120W fast charging។ ស្មាតហ្វូននេះ ក៏នូវមានប្រព័ន្ធបំភាយកំដៅ heat dissipation system និងអេក្រង់ OLED ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ថែមទៀតផង៕
