ស្វែងរកពួកយើង:

កាមេរ៉ាគោលនៅលើ Honor Magic 8 Ultra នឹងប្រើប្រាស់សិនស័រ OmniVision OV50R

ដោយ

Koun Jab Luffy

07 តុលា 2025 10:29 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូន Honor Magic 8 និង Magic 8 Pro នៅក្នុងប្រទេសចិន នាចុងខែនេះ ខណៈដែលរបាយការណ៍ជាច្រើនបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន 2 ម៉ូដែលបន្ថែមទៀត រួមមានដូចជា Magic 8 Mini និង Magic 8 Ultra។ ស្មាតហ្វូនថ្មីទាំងពីរនេះ ត្រូវគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2026 នេះហើយ។ យោងតាមការបែកធ្លាយថ្មីមួយចេញពី Digital Chat Station ក៏បានចែករំលែកនូវព័ត៌មានលម្អិតនៃកាមេរ៉ាគោលរបស់ស្មាតហ្វូន Magic 8 Ultra ផងដែរ។
នៅក្នុងការបែកធ្លាយថ្មីមួយ បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Ultra នឹងក្លាយជាស្មាតហ្វូនបំពាក់នូវកាមេរ៉ា  OmniVision OV50R 50OMP ហើយសិនស័រនេះ នឹងធ្វើការផលិតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះ។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រជាមួយនឹងសិនស័រទំហំ 1/1.3 អ៊ីង ហើយនិងកម្រិត 1.2μm pixel រួមជាមួយនឹងបច្ចេកវិទ្យាត 100 percent QPD (Quad Phase Detection) ដែលបង្កើនទៅលើកម្រិត autofocus បានច្បាស់ជាងមុន។
Article image
សិនស័រនេះក៏មានការទ្រទ្រង់នូវ LOFIC technology ជាមួយនឹង dynamic range ដល់ទៅ 110dB ដែលអាចធ្វើការជាមួយនឹង 4K triple-channel HDR និង 10/12/14-bit RGB RAW output ថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានទ្រទ្រង់ទៅលើ DAG HDR និងការប្រើប្រាស់ថាមពលទាបជាងមុន 20% ធៀបជាមួយនឹងសេនស័រ OV50K sensor។ ជាមួយគ្នានេះ ក៏មានរបាយការណ៍ជាច្រើនបានទម្លាយទម្លាយថា នៅលើស្មាតហ្វូន Magic 8 Ultra នេះក៏នឹងមានការប្រើប្រាស់នូវសិនស័រ ultra-wide lens ហើយនិងសិនស័រទំហំ 200MP Samsung HP9 Periscope Telephoto ដែលគាំាទ្រជាមួយនឹង  4.3x ទៅ 7x optical zoom ផងដែរ ។
Article image
ខណៈមិនទាន់មានព័ត៌មានអំពីលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន Honor Magic 8 Ultra នៅឡើយនោះ មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 8 Elite Gen 5 ដូចទៅនឹងស្មាតហ្វូន Magic 8 និង Magic 8 Pro ផងដែរ។ ស្មាតហ្វូន Magic 8 និង 8 Pro នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកល ប៉ុន្តែស្មាតហ្វូន Ultra Edition នេះ គេនៅមិនទាន់ច្បាស់នោះទេថា នឹងបង្ហាញខ្លួននៅលើទីផ្សារជាច្រើនទៀតក្រៅទីផ្សាររបស់ចិននោះទេ៕
កាមេរ៉ាគោលនៅលើ Honor Magic 8 Ultra នឹងប្រើប្រាស់សិនស័រ OmniVision OV50R