ស្វែងរកពួកយើង:

កាមេរ៉ាគោលស្មាតហ្វូនអេក្រង់បត់ vivo X Fold 3 series នឹងប្រើប្រាស់សិនស័រ OmniVision OV50H

ដោយ

Koun Jab Luffy

31 មករា 2024 02:11 រសៀល

អាន 2 នាទី

Article image
នៅខែមីនាខាងមុខនេះ ក្រុមហ៊ុន vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Vivo X Fold 3 series នៅលើទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនេះ គឺមានពីរម៉ូដែលរួមមានដូចជា Vivo X Fold 3 និង X Fold 3 Pro។ បើតាមការទម្លាយកន្លងមកបានអោយដឹងថា ម៉ូដែល Pro គឺមានការអាប់ដែតខ្លាំងមែនទែន ប្រៀបធៀបជាមួយនិងម៉ូដែលស្តង់ដារ។ នៅថ្ងៃនេះបើមើលទៅលើការទម្លាយចេញពី Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ គឺបានចាប់ផ្តើមបង្ហាញនូវកាមេរ៉ាគោលដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាន X Fold 3 series ថ្មីៗនេះហើយ។
នៅលើរូបភាពដែលដែកចែកចាយដោយ DCS បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលថែមទៀតផង។ អ្នកទម្លាយរូបនេះបានបន្តថា Vivo X Fold 3 series នឹងមានការបំពាក់នូវកាមេរ៉ាគោល ដែលមានការផ្គត់ផ្គង់ដោយ OmniVision OV50H រួមជាមួយនិងឡែន periscope telephoto ទៀទតផង។។
Article image
សូមជំរាបថា កាលពីពេលមុននេះ មានរបាយការណ៌ថា ស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ Vivo X Fold 3 នឹងមានការបំពាក់នូវឡែន periscope telephoto camera នោះទេ។ ប៉ុន្តែក៏មានប្រភពផ្សេងគ្នាធ្លាប់បានទម្លាយថា Vivo X Fold 3 ក៏នឹងមានការប្រើប្រាស់នូវឡែន 64-megapixel periscope telephoto ផងដែរ។ ផ្អែកលើការបែកធ្លាយខាងលើនេះ មានការជឿជាក់ថា ស្មាតហ្វូនអេក្រង់បត់បានទាំងពីរ vivo X Fold 3 និង X Fold 3 Pro អាចនឹងមានការប្រើប្រាស់សិនស័រកាមេរ៉ាគោលដូចគ្នា។
Article image
ក្រៅពីកាមេរ៉ានេះ នៅលើស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 និង X Fold 3 Pro គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 និង Snapdragon 8 Gen 3។ ហើយក៏មានការបញ្ជាក់ថា X Fold 3 នឹងមិនមានការប្រើប្រាស់សិនស័រស្កែនម្រាមដៃ ultrasonic in-screen fingerprint scanner និង wireless charging នោះទេ ខណៈដែលម៉ូដែល Pro គឺគឺនឹងមានការប្រើប្រាស់មុខងារថ្មីៗទាំងនេះ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញជាមួយនិង Vivo Pad 3 tablet រួមនិង Vivo X100s ផងដែរ។
កាមេរ៉ាគោលស្មាតហ្វូនអេក្រង់បត់ vivo X Fold 3 series នឹងប្រើប្រាស់សិនស័រ OmniVision OV50H