ស្វែងរកពួកយើង:

កាមេរ៉ាជំនាន់ថ្មី GoPro Hero និង Hero 13 Black នឹងប្រកាសចេញនៅថ្ងៃទី 4 ខែកញ្ញាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

02 កញ្ញា 2024 03:42 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីមានការបែកធ្លាយជាច្រើននាពេលកន្លងមក នៅទីបំផុត ក្រុមហ៊ុន GoPro បានបញ្ជាក់ជាផ្លូវការនូវកាលបរិច្ឆេទនៃការប្រកាសចេញនូវកាមេរ៉ា Action ជំនាន់ថ្មីរបស់ខ្លួនហើយ។ បើមើលនៅលើវីដេអូមួយ ដែលបានបង្ហោះនៅលើគណនីរបស់ក្រុមហ៊ុននេះ នៅលើបណ្តាញសង្គម X/Twitter បានបញ្ជាក់អំពីកាលបរិច្ឆេទនៃបង្ហាញវត្តមានផលិតផលថ្មីនេះ នៅថ្ងៃទី 4 ខែកញ្ញានេះ ដោយក្រុមហ៊ុនឹងបង្ហាញនូវកាមេរ៉ា Hero ថ្មីចំនួន 2។
សម្រាប់ការបញ្ជាក់នូវពេលវេលាជាក់លាក់ខាងលនេះ គឺធ្វើឡើងស្របពេលដែលមានការបែកធ្លាយវីដេអូមួយចេញពីអ្នកទម្លាយ Igor Bogdanov ដែលមានការបង្ហាញនូវរូបរាងរបស់កាមេរ៉ា GoPro Hero 13 Black ។ នៅក្នុងវីដេអូនេះ គឺមានការបង្ហាញនូវអេក្រង់ខាងមុខ ជាមួយនឹងម៉ាក “13 BLACK” ខណៈពេលដែលកាមេរ៉ា Action នេះ មានបំពាក់នូវប៊ូតុង  Power/Mode button នៅជិតសេនស័រកាមេរ៉ា និង Heatsink ផងដែរ។
បើមើលទៅលើលក្ខណៈសម្បត្តិដែលមានការបែកធ្លាយជាច្រើននាពេលនេះ បានអោយដឹងថា កាមេរ៉ា Hero 13 Black នេះ គឺមានសិនស័រទំហំ 27MP sensor ដូចទៅនឹងជំនាន់មុនដែរ។ សិនស័រនេះ មានសមត្ថភាពអាចថតវីដេអូ ដូចមុនដែរដោយអាចធ្វើបានជាមួយនឹងកម្រិត 5.3K ក្នុងល្បឿន 60fps និង 4K នៅក្នុងល្បឿន 120fps។ ជាមួយគ្នានេះនៅលើកាមេរ៉ានេះ ក៏មានបំពាក់នូវមុខងារ HyperSmooth 6.0 image stabilization និង HDR ដូចគ្នាជាមួយកាមេរ៉ា Hero 12 Black ផងដែរ។
Article image
សម្រាប់ការ upgrade ដ៏ធំបំផុតនៅក្នុងឆ្នាំនេះ គឺកាមេរ៉ាថ្មីនេះ មានថាមពលថ្មទំហំ 1,900 mAh ជំនួសអោយថាមពលថ្មទំហំ 1,720 mAh ដែលមាននៅលើកាមេរ៉ា Hero 12 Black ។ បន្ថែមពីនេះ កាមេរ៉ា GoPro នេះ ក៏មានបន្ថែមនូវ macro និង ultra-wide lens ជាមួយនឹង Floaty accessoryនិង protective sleeve ផងដែរ។ ការប្រកាសជាផ្លូវការណ៌ គឺនៅសល់ពេល 2 ថ្ងៃទៀត ដែលយើងនឹងអាចដឹងនូវព័ត៌មានលម្អិតកាន់តែច្រើនអំពីកាមេរ៉ា Hero Action ថ្មីនេះ។ ការប្រកាសជាផ្លូវការគឺនៅថ្ងៃទី 4 ខែកញ្ញាខាងមុខនេះ៕