ស្វែងរកពួកយើង:

កាមេរ៉ាដែលនឹងបំពាក់នៅលើ Sony Xperia 1 VI ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

10 ឧសភា 2024 01:16 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Sony បានប្រកាសចេញជាផ្លូវការនូវកាលបរិច្ឆេតនៃការបង្ហាញខ្លួននរបស់ស្មាតហ្វូន Xperia 1 VI ហើយ គឺនឹងប្រារព្ធឡើងនៅថ្ងៃទី 15 ខែឧសភាខាងមុខនេះ។ មកដល់ពេលនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់ក៏ដោយ ក៏ថ្មីៗនេះ មានការទម្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះរួចខ្លះៗហើយជាក់ស្តែងនៅពេលនេះ មានការទម្លាយនូវកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូននេះហើយ។
បើតាមការបែកធ្លាយខាងលើនេះ បានបង្ហាញថា ស្មាតហ្វូន Xperia 1 VI គឺមានការបំពាក់នូវសិនស័រ LYTIA ចំនួន 3 គ្រាប់។ រូបភាពខាងលើនេះ ត្រូវបានទម្លាយចេញដោយ HT Felix ដែលមានបញ្ជាក់យ៉ាងច្បាស់ពីកាមេរ៉ាទាំងបីគ្រាប់នៅលើស្មាតហ្វូននេះ។ បើតាមព័ត៌នមានខាងលើនេះ គឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយកាមេរ៉ាដែលប្រើប្រាស់នៅលើ Xperia 1 VI និង Xperia 10 VI គឺនឹងបំពាក់នូវសិនស័រដូចគ្នាប៉ុន្តែប្រើប្រាស់ខុសគ្នា។
នៅលើស្មាតហ្វូន Xperia 1 VI គឺនឹងមានការប្រើប្រាស់ដូចខាងក្រោម:  Ultra-wide (16mm): 50MP Sony LYT600 (1/2″ optical format), និងកាមេរ៉ាគោល (24mm): 48MP Sony LYT800 (1/1.4″), ខណៈដែល Telephoto (85-170mm): 50MP LYT500 (1/2.9″)។ សម្រាប់កាមេរ៉ាទំហ 50MP ultra-wide និង Telephoto គឺមានការអាបដែតចេញពីស្មាតហ្វូនជំនាន់មុនដែលប្រើប្រាស់ត្រឹមតែ 12MP។
ប្រៀបធៀបជាមួយ Xperia 10 VI ត្រូវបានគេរាយការណ៌ថា នឹងប្រើប្រាស់សិនស័រ LYT600 និង LYT500 ទៅលើកាមេរ៉ាគោល និង ultrawide។ បន្ថែមពីនេះនៅស្មាតហ្វូននេះក៏មានឡែន Zeiss T* coating ដែលប្រើប្រាស់នៅលើ Xperia 1 VI ផងដែរ។ សូមជំរាបថា កាលពីពេលមុននេះ មានសេចក្តីរាយការណ៌ម្តងរួចមកហើយថា ស្មាតហ្វូន 1 VI នឹងមានការប្រើប្រាស់នូវសិនស័រ “Exmor T for mobile” ដែលអាចនឹងមានការគាំទ្រដោយ Sony LYT800 sensor។
Article image
Xperia 1 VI ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវអេក្រង់ OLED ដែលមានខ្នាត 19.5:9 aspect ratio, ដែលបានប្តូរចេញពីជំនាន់មុន Xperia 1 V ដែលប្រើប្រាស់នូវខ្នាត 21:9។ ខ្នាតអេក្រង់ថ្មីនេះ នឹងមានកម្រិតខ្ពស់ជាងមុន 1.5x ដងសម្រាប់ការបញ្ចេញពន្លឺ។
កាមេរ៉ាដែលនឹងបំពាក់នៅលើ Sony Xperia 1 VI ត្រូវបានគេទម្លាយចេញហើយ!