
កាលពេលថ្មីៗនេះ realme បានធ្វើការប្រារព្ធព្រឹត្តិការណ៍ពិសេសមួយហៅថា AI Image Media Event នៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងព្រឹត្តិការណ៍នោះ realme បានធ្វើការបង្ហាញពីបច្ចេកវិទ្យាកាមេរ៉ា និង AI ដែលនឹងត្រូវប្រើនៅលើស្មាតហ្វូនជំនាន់ថ្មី realme 13 Pro Series ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
ការធ្វើបទបង្ហាញខ្លះៗនៅក្នុងព្រឹត្តិការណ៍អំពីប្រព័ន្ធ Dual-main camera system របស់ realme 13 Pro+។ សម្រាប់ប្រព័ន្ធ main camera របស់ realme 13 Pro+ គឺមានទំហំ 50MP ភ្ជាប់នូវប្រព័ន្ធ Optical Image Stabilization (OIS) ដែលជាសែនស័រដំបូងរបស់ Sony ស៊េរី Sony LYT-701។ ហើយសែនស័រនេះ គឺជាគូជាមួយ Sony LYT-600 ទំហំ 50MP ដើរតួរជា periscope telephoto ដែលមានលទ្ធភាពអាចពង្រីកប្លង់ថតបាន 3x optical-zoom ដែលជួយឲ្យគុណភាពរូបភាពចាប់បានច្បាស់ស្ថិតក្នុងរយះចម្ងាយឆ្ងាយ។ ក្រៅតែពីបានបង្ហាញពីផ្នែករឹងនៃកាមេរ៉ារបស់ realme 13 Pro+ ក៏បានប្រកាសបង្ហាញពីប្រព័ន្ធបច្ចេកវិទ្យា HYPERIMAGE+ ដែលជាប្រព័ន្ធផ្តោតទៅលើដំណើរថតរូប AI ដំបូងគេក្នុងឧស្សាហកម្ម។

ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ត្រូវបានរចនាឡើងដោយច្របាច់បញ្ចូលគ្នានឹងប្រព័ន្ធបីស្រទាប់ ឬ Three layer system ដែលជំនួយដល់លេនកាមេរ៉ាក្នុងការចាប់យករូបភាពបានច្បាស់ល្អបំផុតជាមួយនឹងដំណើរការប្រព័ន្ធ AI នៅលើស្មាតហ្វូន (On-device AI Processing) និងផ្តល់មូលដ្ឋានក្នុងការកែរូបភាពងាយស្រួលជាមួយប្រព័ន្ធ cloud-based AI Image edition។ ផ្នែកមួយនៃបច្ចេកវិទ្យា AI នៅលើប្រព័ន្ធ HYPERIMAGE+ គឺការប្រើប្រាស់មុខងារ AI HyperRAW Algorithm ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីបង្កើនកម្រិតគុណភាពរូបភាពឲ្យកាន់តែច្បាស់ម៉ដ្ឋខ្លាំង និងកម្រិតពន្លឺ dynamic range ខ្ពស់។ ដែលផ្តល់នូវអនុញ្ញាតឲ្យកាមេរ៉ាផលិតរូបភាពជាមួយកម្រិតគុណភាពពន្លឺបែប natural light និង Shadow details។

Realme 13 Pro Series ក៏គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា AI-power photography សម្រាប់ការផលិតរូបភាពបែប Portrait ថែមទៀត។ ដោយក្នុងនោះមានដូចជាមុខងារ AI Pure Bokeh, AI Natural Skin Tone, និង AI Ultra Clarity ជាដើម។ ជាមួយគ្នានេះ realme ក៏បានបង្ហាញបន្ថែមនូវមុខងារ AI ពិសេសៗថ្មីៗជាច្រើនទៀតដូចជា AI Group Enhance និង AI Smart Removal ផងដែរ។ សម្រាប់គុណសម្បត្តិ និងការពិព័រណ៌នាលម្អិតនៃប្រព័ន្ធកាមេរ៉ារបស់ realme 13 Pro Series នឹងត្រូវបង្ហាញនៅថ្ងៃប្រកាសចេញដែលរំពឹងថា នឹងធ្វើឡើងនាចុងខែកក្តដានេះ៕
