ស្វែងរកពួកយើង:

កាមេរ៉ារួមនិងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ Huawei P70 Series ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

06 មេសា 2024 11:35 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូន Huawei P70 Series របស់ខ្លួននៅក្នុងសប្តាហ៍នេះហើយ។ ប៉ុន្តែថ្មីៗនេះ មានគេទម្លាយថា ព្រឹត្តិការណ៍នៃការសម្ពោធស្មាតហ្វូននេះ ត្រូវបានលុបចោលវិញ។ នៅបើទោះបីជាមានភាពចម្រូងចម្រ៉ាស់ទៅលើការប្រកាសចេញរបស់ស្មាតហ្វូនថ្មីនេះក៏ដោយ នៅពេលនេះ មានការទម្លាយអំពីលក្ខណៈសម្បត្តិ ការឌីស្សាញ និងតម្លៃរបស់ស្មាតហ្វូនថ្នាក់ប្រណិតនេះថែមទៀតហើយ។
ស្មាតហ្វូន Huawei P70 Series ថ្មីនេះ ត្រូវបានគេទម្លាយថា នឹងមានការឌីស្សាញកាមេរ៉ាទម្រង់ថ្មីហៅថា Deco layout នៅផ្នែកខាងក្រោយ និងមានការតម្លើងនូវសិនស័រកាមេរ៉ា 3 គ្រាប់។ សម្រាប់ការឌីស្សាញថ្មីនេះ ត្រូវបានគេរំពឹងថា គឺនឹងប្រើប្រាស់នៅលើស្មាតហ្វូន Huawei P70 Pro Art។ សូមជំរាបថា មុនមានការទម្លាយថា ស្មាតហ្វូន Huawei P-Series នេះ នឹងមានច្រើនម៉ូដែល រួមមានដូចជា Huawei P70, P70 Pro, P70 Pro+ និង P70 Pro Art។ ស្មាតហ្វូនទាំង 4 នេះ គឺនឹងមានការឌីស្សាញរូបរាងថ្មីដែលខុសប្លែកពីម៉ូឌែលជំនាន់មុនៗ។
Article image
បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.59-អ៊ីងគាំទ្រដោយបច្ចេកវិទ្យា LTPO OLED display ខណៈពេលដែលម៉ូដែល 3 ទៀត គឺមានទំហំ 6.76-អ៊ីង នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា LTPO OLED panel នេះដូចគ្នា។ អេក្រង់នេះ គឺមានការផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិត OLED របស់ចិន ដូចជា BOE, CSOT, Visionox និង Tianma ជាដើម។ ស្មាតហ្វូនទាំង 4 នេះ នឹងមានគែមកោងជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ហើយនិងាមានកម្រិត refresh rate ខ្ពស់ជាងមុនថែមទៀតផង។ នៅលើអេក្រង់នេះ គឺមានរន្ធប្រហោង punch hole សម្រាប់ថតរូបភាព Selfie ហើយនិងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។
ស្មាតហ្វូន Huawei P70 Series នេះ នឹងមានបន្ទះឈីប Kirinm 9000S ប៉ុន្តែមានលក្ខណៈសម្បត្តិទូទៅប្រហែលជាមិនដូចគ្នានោះទេ។ ថ្មីៗនៅលើ GeekBench មានការទម្លាយថា ស្មាតហ្វូនដែលមានលេខម៉ូដែល ALT-AL10 និង  ALT-AL80 នឹងមានបន្ទះឈីប Kirin 9000S ។ ស្មាតហ្វូន P70 Pro+ និង P70 Pro Art នេះ នឹងមានបន្ទះឈីបលឿនជាងមុនផងដែរ។
ស្មាតហ្វូនទាំង 4 ម៉ូដែលនេះ នឹងមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ ប៉ុន្តែស្មាតហ្វូន P70 Pro+ និង  P70 Pro Art នឹងរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ។
ស្មាតហ្វូនម៉ូដែលស្តង់ដារ P70 គឺមានថាមពលថ្មទំហំ 5,000mAh ខណៈពេលដែលស្មាតហ្វូន P70 Pro នេះ នថាមពលថ្មទំហំ 5,200mAh ហើយស្មាតហ្វូនទាំង 2 ទៀតគឺមានថាមពលថ្មទំហំ 5,100mAh។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានបច្ចេកវិទ្យា  88W wired fast charging។ ស្មាតហ្វូន P70 នេះគឺមានបច្ចេកវិទ្យាសាកថ្មលឿន 50W wireless fast charging ខណៈពេលដែលម៉ូឌែលផ្សេងទៀតមានបច្ចេកវិទ្យាសាកថ្មលឿន 80W wireless fast charging ។ ស្មាតហ្វូន P70 នេះក៏មានបច្ចេកវិទ្យាកផ្កាយរណប satellite communication ផងដែរ។
Article image
ស្មាតហ្វូន Huawei P70 Series នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដោយកាមេរ៉ារបស់ស្មាតហ្វូនទាំងនេះ គឺមានទំហំ  50-Megapixel OV50H sensor ដែលមានសិនស័រទំហំ 1/1.3-អ៊ីង។ សិនស័រនេះ ក៏នឹងមាននៅលើស្មាតហ្វូន P70 Pro ផងដែរ។ សម្រាប់ស្មាតហ្វូ  P70 Pro+ និង  P70 Pro Art នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel Sony IMX989 ដែលមានការគាំទ្រដោយសិនស័រទំហំ 1-អ៊ីង។ ចំពោះកាមេរ៉ា 2 គ្រាប់ទៀតនោះ គឺមានទំហំ 50-Megapixel Ultra-Wide Angle Lens និងទំហំ 50-Megapixel Periscope Telephoto ដែលមានកម្រិត 4x Optical Zoom។ សម្រាប់វីដេអូខល និង Selfie វិញនោះ វាក៏មានកាមេរ៉ាទំហំ 13-Megapixel ដែលមានគាំទ្រដោយសិនស័រទំហំ 1/2.36-អ៊ីង ផងដែរ៕
កាមេរ៉ារួមនិងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ Huawei P70 Series ត្រូវបានគេទម្លាយចេញហើយ!