ស្វែងរកពួកយើង:

ការ Pre-Order ទៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Series បានចាប់ផ្តើមហើយ!

ដោយ

Koun Jab Luffy

16 តុលា 2024 04:34 ល្ងាច

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ជឿជាក់ថា គ្រប់គ្នាប្រាកដជាបានជ្រាបហើយពីការទម្លាយចេញនូវរូបភាពផ្លូវការណ៌របស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 និង Find X8 Pro នៅអនឡាញ។ នៅថ្ងៃនេះ នៅតាមហាងអនឡាញ OPPO ប្រចាំនៅប្រទេសចិន បានចាប់ផ្តើមដាក់អោយមានការ Pre-Order ទៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល OPPO Find X8 Series ហើយ។ ជាមួយនិងការប្រកាសនៅលើបញ្ជីនេះ គឺមិនត្រឹមតែមានមការបង្ហាញនូវរូបភាពរបស់ស្មាតហ្វូនរបស់ OPPO Find X8 ទាំងពីរម៉ូដែលនេះទេ គឺថែមទាំងមានការបញ្ចេញនូវលក្ខណៈសម្បត្តិស្មាតហ្វូននេះថែមទៀតផង។
Find X8 ត្រូវបានក្រុមហ៊ុន OPPO បំពាក់នូវអេក្រង់ OLED ដែលអាមទំហំ 6.59-អ៊ីងជាប្រភេទកញ្ចក់រាបស្មើរ ហើយថែមទាំងមានគែម bezels ស្តើងត្រឹមតែ 1.45mm នៅគ្រប់ជ្រុងទាំង 4 តែម្តង។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់មានការគាំទ្រដោយបច្ចេកវិទ្យាកាមេរ៉ា Hasselblad ហើយថែមទាំងមានភ្ជាប់នូវ logo មកជាមួយផងដែរ។ នៅជិតកាមេរ៉ានេះ ក៏នូវមានអំពូល LED flash ដែលឌីស្សាញនៅលើគែមខាងឆ្វេងនៃស្មាតហ្វូន។ នៅលើស្មាតហ្វូននេះក៏មានការបំពាក់នូវ Alert slider ខណៈដែលគែមខាងស្តាំគឺមានការតម្លើងនូវប៊ូតុងសម្លេង និងប៊ូតុងបិទបើក។
Article image
ស្មាតហ្វូន Find X8 គឺមានកម្រ៉ាស់ត្រឹមតែ 7.85mm និងមានទម្ងន់ 193 grams ប៉ុណ្ណោះ។ នៅផ្នែកខាលើស្មាតហ្វូននេះ គឺមានរន្ធ microphone, IR blaster និងរន្ធឧបាល័រទី 2 ខណៈដែលខាងក្រោម គឺមានរន្ធ SIM slot,  USB-C port, រន្ធ microphone និងរន្ធឧបាល័រទី 1។ ស្មាតហ្វូននេះមាន 4 ពណ៌ គឺ Wind Chaser Blue, Bubble Pink, Floating Light White និង Starry Black។
Article image
ក្រឡេកមក Find X8 Pro គឺមានគែមជុំវិញកោង និងមានអេក្រង់ទំហំ 6.78 អ៊ីង ហើយនិងមានកម្រ៉ាស់ត្រឹមតែ 8.24mm រួមនិងទម្ងន់ 215 grams។ សម្រាន់ម៉ូដែល Find X8 Pro គឺនឹងមិនមានពណ៌ pink នោះទេ គឺមាន 3 ប៉ុណ្ណោះ។ ពណ៌ទាំងនោះមានដូចជា Wind Chaser Blue, Floating Light White និង Starry Black។ Find X8 Pro តួរខ្លួនកោង និងមានម៉ូឌុលកាមេរ៉ាមានរាងមូល ហើយនិងមាន LED ដូចគ្នាជាមួយនិងម៉ូដែលស្តង់ដារអញ្ចឹងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាគោល កាមេរ៉ា ultra-wide ហើយនិងកាមេរ៉ា Periscope telephoto ក្នុងនោះក៏មាន Hasselblad logo ផងដែរ។
Article image
Find X8 Pro ក៏មានការឌីស្សាញប៊ូតុងដូចគ្នជាមួយនិងម៉ូដែលស្តង់់ដារដែរ ដោយមានបន្ថែម Quick Launch button មួយទៀតនៅខាងស្តាំ។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Dimensity 9400 នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅថ្ងៃទី 24 ខែតុលានេះហើយ។
ការ Pre-Order ទៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Series បានចាប់ផ្តើមហើយ!