ស្វែងរកពួកយើង:

ការកើនតម្លៃបន្ទះឈីប Snapdragon 8 Gen 4 នឹងធ្វើអោយស្មាតហ្វូន Flagship កាន់តែមានតម្លៃខ្ពស់ជាងមុន!

ដោយ

Koun Jab Luffy

20 ឧសភា 2024 07:18 យប់

អាន 2 នាទី

Article image
បើតាមការទម្លាយកន្លងមក បានអោយយដឹងថា ក្រុមហ៊ុន Qualcomm បានត្រៀមខ្លួនក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយទៀតជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 4 ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះ។ បន្ទះឈីប SoC ថ្មីនេះ នឹងមានការឌីស្សាញ CPU ជាមួយនឹង Oryon cores របស់ក្រុមហ៊ុននេះផ្ទាល់តែម្តង។ ការផ្លាស់ប្តូរនេះ អាចនឹងធ្វើអោយមានការកើនឡើងទៅលើតម្លៃក្នុងការផលិតសម្រាប់ក្រុមហ៊ុនស្មាតហ្វូនផងដែរ។
ស្រដៀងគ្នាទៅនឹងបន្ទះឈីប M-series ដែរ នៅលើបន្ទះឈីប Snapdragon 8 Gen 4 នេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិត 3nm (N3E) កម្រិតខ្ពស់របស់ក្រុមហ៊ុន TSMC ដូចគ្នា។ សូមជំរាបថា គឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Qualcomm ដែលមានបច្ចេកវិទ្យា 3nm សម្រាប់បន្ទះឈីប SoC នេះដែលបង្កើនទៅលើសមត្ថភាព និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ ប៉ុន្តែវាក៏អាចបណ្តាលអោយមានការកើនឡើងទៅលើតម្លៃផងដែរ។
យោងតាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station នៅលើ Weibo បានបង្ហាញថា តម្លៃនៃការផលិតទៅលើបន្ទះឈីប Snapdragon 8 Gen 4 នេះ។ ក្រុមហ៊ុន Qualcomm បានបញ្ជាក់ថា ការកើនឡើងទៅលើតម្លៃនៃបន្ទះឈីប  Snapdragon 8 Gen 4 ដោយសារតែការប្រើប្រាស់នូវ Oryon cores ។ ការហក់ឡើងទៅលើតម្លៃនេះអាចនឹងបណ្តាលអោយមានផលប៉ះពាល់ដូមីណូទៅលើទីផ្សារស្មាតហ្វូន។
Article image
សូមជំរាបថា បើមើលទៅលើស្មាតហ្វូន Redmi K70 Pro ដែលបង្ហាញខ្លួនឆ្នាំមុននេះគឹមានបន្ទះឈីប Snapdragon 8 Gen 3 ហើយនេះ គឺជាស្មាតហ្វូន flagship ដែលមានតម្លៃសមរម្យ និងខ្លាំងក្លា។ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 នេះ ស្មាតហ្វូនម៉ូឌែលថ្មីៗអាចនឹងមានតម្លៃខ្ពស់ជាងម៉ូឌែលមុនផងដែរ។ គួរបញ្ជាក់ផងដែរថា បន្ទះឈីប Snapdragon 8 Gen 3 នេះ មិនមានតម្លៃថោកក្នុងការផលិតនោះទេ គឺមានតម្លៃដល់ទៅ $200 ក្នុងមួយគ្រាប់។ ដូចនេះ ការកើនឡើងទៅលើតម្លៃនៃបន្ទះឈីប Gen 4 នេះ អាចធ្វើអោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនមានការពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារ៕
ការកើនតម្លៃបន្ទះឈីប Snapdragon 8 Gen 4 នឹងធ្វើអោយស្មាតហ្វូន Flagship កាន់តែមានតម្លៃខ្ពស់ជាងមុន!