ស្វែងរកពួកយើង:

ការឌីស្សាញ Galaxy Tab S11 Series ត្រូវបានគេបង្ហាញច្បាស់ទាំងស្រុងហើយ

ដោយ

Koun Jab Luffy

25 សីហា 2025 11:01 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ មានការបែកធ្លាយជាច្រើនរួចមកហើយដែលបង្ហាញអំពីគំនិតថ្មីទៅលើថេប្លេតស៊េរីថ្មី Galaxy Tab S11 Series ដែលក្រុមហ៊ុន Samsung គ្រោងនឹងប្រើប្រាស់នៅលើថេប្លេតជំនាន់ថ្មីនេះ ខណៈដែលការបរិច្ឆេតនៃការដាក់សម្ពោធជាផ្លូវការណ៌នៅមិនទាន់ប្រកាសនៅឡើយទេ។ កាលពីក្នុងសប្តាហ៍មុននេះក៏មានរូបភាព Render ថ្មីថេប្លេតស៊េរីថ្មី Galaxy Tab S11 Series នេះផងដែរ ដោយក្នុងរូពភាពនោះ គឺបានទម្លាយអំពីការឌីស្សាញរបស់ថេប្លេតនេះកាន់តែច្បាស់ផងដែរ។
បើតាមការបញ្ជាក់កន្លងមក បានបង្ហើបថា ក្រុមហ៊ុន Samsung មានគោលដៅធ្វើអោយថេប្លេតថ្មីនេះ ក្លាយជាជម្រើសពិតប្រាកដសម្រាប់ជំនួសថេប្លេត Apple iPad Air ។ ទាក់ទងនឹងព័ត៌មាននេះ បើមើលទៅលើការបញ្ជាក់ចេញពី WinFuture បានអោយដឹងថា ថេប្លេត Galaxy Tab S11 នឹងមានអេក្រង់ទំហំ 11-អ៊ីង AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2560x1600 px និងមានកម្រិតល្បឿន 120Hz refresh rate។ ថេប្លេតនេះ នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400 រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB ។
Article image
ថេប្លេត  Galaxy Tab S11 នេះ មានកាមេរ៉ាខាងក្រោយ 13MP អមជាមួយនឹងកាមេរ៉ាខាងមុខទំហំ 12MP សម្រាប់វីដេអូខល។ ចំពោះមុខងារជាច្រើនទៀតគឺមានដូចជា បំពាក់ឧបាល័រ 4 គ្រាប់, Wi-Fi 6E, Bluetooth 5.4 និង 5G ផងដែរ។ ថេប្លេត Tab S11 នេះ មានកម្រាស់ 5.5mm និងទម្ងន់ 482g។ ថេប្លេតនេះ មានគែម Armour Aluminium និង IP68 សម្រាប់ការពារការជ្រាបទឹកថែមទៀត។ ថាមពលថ្មរបស់ថេប្លេតនេះមានទំហំ 8,400mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging ហើយក៏ទ្រទ្រង់ទៅលើ S Pen ផងដែរ។
Article image
បើមើលទៅលើកម្មវិធី software នោះ ថេប្លេតនេះ ដំណើរការនូវ  Android 16 និង One UI 8 ។ ក្រុមហ៊ុន Samsung ក៏បន្តក្នុងការអាប់ដេតទៅលើ OS និងសុវត្ថិភាពដល់ទៅ 7 ឆ្នាំ។ តម្លៃរបស់ថេប្លេតនេះនៅក្នុងអ៊ឺរ៉ុបគឺ €899 ($1,050) ខណៈពេលដែលនៅសហរដ្ឋអាមេរិកគឺមានតម្លៃ  $899–$999 ។ ការប្រកាសបង្ហាញថេប្លេតនេះគឺប្រហែលជានៅក្នុងព្រឹត្តិការណ៍ IFA 2025 នៅក្នុងខែកញ្ញាខាងមុខនេះ៕