ស្វែងរកពួកយើង:

ការឌីស្សាញ និងកាមេរ៉ាភ្លោះរបស់ Motorola Edge 50 Fusion ត្រូវបានទម្លាយនៅលើវីដេអូផ្សព្វផ្សាយថ្មី

ដោយ

Koun Jab Luffy

06 មេសា 2024 03:53 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Moto Edge 50 Pro នៅក្នុងប្រទេសឥណ្ឌា កាលពីដើមសប្តាហ៍កន្លងទៅនេះរួចមក នៅពេលនេះ ក្រុមហ៊ុន Motorola ត្រូវគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូន Edge 50 series មួយទៀតនៅក្នុងពេលឆាប់ៗនេះ ដោយស្មាតហ្វូននេះ មានឈ្មោះថា Motorola Edge 50 Fusion។ សូមជំរាបថា កាលពីសប្តាហ៍មុននេះ លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ ក៏មានការបែកធ្លាយផងដែរ។ ខណៈពេលនេះ អ្នកទម្លាយ Evan Blass ក៏បានទម្លាយអំពីវីដេអូថ្មីនៃស្មាតហ្វូនEdge 50 Fusion ផងដែរ។
នៅក្នុងវីដេអូបែកធ្លាយថ្មីនេះ មានការទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ា 2 គ្រាប់ នៅខាងក្រោយជាមួយនឹងគែមកោង និងអេក្រង់កោង។ កាមេរ៉ានេះ គឺមានបំពាក់នូវកាមេរ៉ាគោលទំហំ 50MP មានមុខងារ OIS។ ស្មាតហ្វូននេះនឹងមាន 3 ពណ៌គឺ  Ballad Blue, Peacock Pink និង Tidal Teal។ សម្រាប់ពណ៌ Ballad Blue គឺមានប្រើប្រាស់នូវ Texture នៅខាងក្រោយដែលផលិតចេញពីស្បែក Vegan leather។
គួរបញ្ជាក់ថា កាលពីពេលមុននេះ ស្មាតហ្វូន Motorola Edge 50 Fusion នេះ ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទំហំ  6.7-អ៊ីង pOLED display គាំទ្រជាមួយនឹងកញ្ចក់ការពារ Gorilla Glass 5។ បន្ថែមពីនេះ នៅលើបញ្ជី Geekbench ក៏ធ្លាប់បានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 6 Gen 1 និងមានរ៉េមទំហំ 8GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 68W fast charging ថែមទៀតផង។
Article image
ស្មាតហ្វូន Edge 50 Fusion នេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រជាមួយនឹងមុខងារ OIS ខណៈដែលគ្រាប់ទីពីរមានទំហំ 13-Megapixel ultrawide។ សម្រាប់កាមេរ៉ាខាងមុខនេះទំហំ 32-Megapixel ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ស្មាតហ្វូនថ្មីនេះ ដាក់លក់នៅប្រទេសឥណ្ឌា តម្លៃប្រហែល $300។ បច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការសម្ពោធស្មាតហ្វូននេះទេ ប៉ុន្តែយើងយើងនឹងដឹងនៅក្នុងពេលឆាប់ៗនេះពីក្រុមហ៊ុន Motorola ៕