
នៅថ្ងៃនេះ Redmi បានចេញមកប្រកាសចេញជាផ្លូវការណ៌នូវកាលបរិច្ឆេតនៃការបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Redmi K90 series របស់ខ្លួនហើយ។ ក្រុមហ៊ុននេះ នឹងមានការបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី Redmi K90 Pro Max នៅលើទីផ្សារចិននាថ្ងៃទី 27 ខែតុលាខាងមុខនេះ។ ខណៈដែលមិនទាន់មានការបញ្ជាក់ពីម៉ូដែលផ្សេងនោះ មានការព្យាករណ៍ថា ម៉ូដែល Redmi K90 ក៏នឹងត្រូវប្រកាចេញជាមួយនិង Pro Max នៅថ្ងៃដដែលនោះដែរ។
តាមរយៈនៃរូបភាពដែលបានចែកចាយនៅពេលនេះ បានបង្ហាញពីជម្រើសពណ៌សទៅលើ Redmi K90 Pro Max ដោយមានការបញ្ជាក់ពីកម្រ៉ាស់ស្តើង និងមានគែម ultra-thin bezels ហើយនិងមានគែមមូលទៅលើជ្រុងទាំងបួន។ សម្រាប់ផ្នែកខាងក្រោយនៃស្មាតហ្វូននេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ារាងចតុកោណកែងទំហំធំ ដែលមានញាត់នូវសិនស័រកាមេរ៉ារួមជាមួយនិង LED flash នៅខាងឆ្វេង ខណៈដែលស្លាកសញ្ញាប្រព័ន្ធសម្លេង “Sound by Bose” ស្ថិតនៅផ្នែកខាងស្តាំ ដែលបបញ្ជាក់ថា ស្មាតហ្វូននេះ នឹងផ្តល់នូវសម្លេងពិរោះជាមួយនិងគុណភាពខ្ពស់។
សូមជំរាបថា Redmi នៅមិនទាន់មានការទម្លាយរូបភាពរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi K90 នោះទេ មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងមានការឌីស្សាញដូចគ្នាជាមួយនិង Pro Max អញ្ចឹង។ បើតាមរបាយការណ៌កន្លងមក គឺបាននិយាយថា Redmi K90 Pro នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 ខណៈដែលម៉ូដែលស្តង់ដារ K90 អាចនឹងប្រើប្រាស់ឈីប Snapdragon 8 Elite ហើយស្មាតហ្វូនទាំងពីរនេះ នឹងរត់នៅលើ Android 16 ផ្អែកលើ HyperOS 3 ចេញពីប្រអប់ដូចគ្នា។

Redmi K90 Series ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.59 អ៊ីង OLED display ជាមួយនិងអេក្រង់ 2K resolution ដែលអាចបង្ហាញបានច្បាស់ និងមានជាក់លាក់។ សម្រាប់ថាមពលថ្ម អាចនឹងមានទំហំ 7,500mAh ទ្រទ្រង់នូវកម្លាំងសាក 100W fast charging និង 50W wireless charging support។ ស្មាតហ្វូន Pro Max ក៏អាចនឹងមានឡែន periscope telephoto lens ផងដែរ។ Redmi K90 series អាចនឹងលក់នៅចិនជាមួយតម្លៃ $560។
