
បើតាមព័ត៌មានកន្លងមក បានបញ្ជាក់ថា Samsung នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី នៃត្រកូលស្មាតហ្វូន Galaxy A series ចំនួន 2 ម៉ូដែលនាពេលឆាប់ៗនេះហើយ ដោយម៉ូដែលថ្មីៗនេះ រួមមាន ដូចជា ស្មាតហ្វូន Galaxy A55 5G និង Galaxy A35 5G។ ថ្មីៗនេះនៅលើបញ្ជី Google Play Console មានការ បង្ហាញ ចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន Galaxy A55 5G ថែមទៀតហើយ។
នៅលើបញ្ជីនេះ បង្ហាញ ថា Galaxy A55 5G គឺមានលេខម៉ូដែល SM-A556E ហើយនិងមានការបញ្ជាក់ថា ប្រើប្រាស់នូវបន្ទះឈីប Exynos 1480 រួមជាមួយនិងក្រាហ្វិកកាត Samsung Xclipse 530 GPU។ បន្ថែមពីនេះក៏មានការបង្ហាញទៀត ថា ស្មាតហ្វូននេះ ដំណើរការដោយរ៉េមទំហំ 8GB និងរត់នៅលើ Android 14 ដែលផ្អែកលើស្បែកមុខកម្មវិធី ជំនាន់ថ្មី Samsung OneUI interface ថែមទៀតផង។

ស្មាតហ្វូន Galaxy A55 នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.5-អ៊ីង កម្រិត Full HD display ទំហំ resolution 1080p ហើយនិងមានខ្នាត 13:6 aspect ratio ដែលនឹងបង្ហាញចេញបានច្បាស់។ បន្ទះអេក្រង់ដែលប្រើនៅ លើស្មាតហ្វូននេះគឺមានកម្រិតពន្លឺ 450 DPI ដែលធានាផ្តល់នូវការបង្ហាញចេញជាមួយនិងគុណភាពខ្ពស់បំផុត។ និយាយពីការឌីស្សាញរូបរាងដែលបានបង្ហាញនៅលើបញ្ជី Google Play Console គឺបញ្ជាក់ថា ស្មាតហ្វូន A55 គឺមានការគែមរាបស្មើរ ដួចគ្នជាមួយនិង Galaxy A35 5G អញ្ចងដែរ។
Galaxy A55 5G ត្រូវបានគេរំពឹងថា នឹងថ្មទំហំ 5000mAh គាំទ្រដោយកម្លាំងសាក 25W fast charging និង មានសមត្ថភាពកាន់ថាមពលថ្មបានយូរជាងមុនផងដែរ។ និយាយពីការថតរូបវិញ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេ រាយការណ៌ថា នឹងមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 12MP ultrawide ខណៈដែលគ្រាប់ទីបី មានទំហំ 5MP macro។ ចំពោះកាមេរ៉ាមុខគឺមានទំហំ 32MP មានសមត្ថភាពខ្ពស់ក្នុងការចាប់រូបភាពបានគុណ ភាពខ្ពស់។

សូមជំរាបថា គិតមកដល់ពេលនេះ ស្មាតហ្វូន Galaxy A55 បានឆ្លងកាត់ការចុះបញ្ជីជាច្រើនរួចមក ហើយ ដោយក្នុងនោះមានដូចជា បញ្ជី TENAA, NBTC, MIIT, FCC, TKDN និង SIRIM ជាដើម។ ផ្អែកលើព័ត៌ មាននេះ មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមានជាផ្លូវការឆាប់ៗនេះហើយ។
