
ថ្មីៗនេះ ក្រុមហ៊ុន vivo ទើបតែចាប់ផ្តើមទម្លាយនូវកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូន V60 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាប៉ុន្តែមិនទាន់បានបង្ហើបព័ត៌មានជាក់លាក់នៃថ្ងៃប្រកាសជាផ្លូវការនៅឡើយទេ ដោយយុទ្ធនាការនៃការផ្សព្វផ្សាយថ្មីនេះ បានចាប់ផ្តើមធ្វើអោយមានការចាប់អារម្មណ៌នៅលើ platforms ជាច្រើនហើយនៅពេលនេះ។
តាមសេចក្តីរាយការណ៌ខាងលើនេះ អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo V60 នេះ នឹងប្រើប្រាស់នូវកាមេរ៉ា ZEISS Optics នៅផ្នែកខាងក្រោយ ដែលមានទ្រទ្រង់រហូតដល់ទៅ 100x digital zoom។ នៅក្នុងរូបភាពនេះ ក៏មានការទម្លាយអំពីរូបរាងនៃកាមេរ៉ា 3 គ្រាប់នៅខាងក្រោយផងដែរ។ កាមេរ៉ា 3 គ្រាប់នេះ ត្រូវបានគេព្យាករណ៌ថា អាចនឹងមានទំហំ 50MP និង 8MP ultra-wide lens ហើយនិង 50MP 3x telephoto ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 50MP។
ក្រុមហ៊ុន vivo ក៏ធ្វើការផ្សព្វផ្សាយថាស្មាតហ្វូន V60 គឺជាម៉ូដែលស្មាតហ្វូន ដែលមានកម្រាស់ស្តើងបំផុត ហើយនិងមានការបំពាក់នូវថាមពលថ្មទំហំ 6500mAh ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានជម្រើស 3 ពណ៌គឺ Auspicious Gold, Moonlit Blue និង Mist Gray ។ ស្មាតហ្វូ V60 អាចនឹងក្លាយជា rebrand version របស់ស្មាតហ្វូន Vivo S30 សម្រាប់ទីផ្សារសកលផងដែរ។ ប្រសិនបើនេះ គឺជាការពិតនោះ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.67 អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate ។

ស្មាតហ្វូនថ្មីនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 7 Gen 4 ជាមួយនឹងរ៉េម LPDDR4x RAM ហើយនិង UFS 2.2 storage ព្រមទាំងប្រើប្រាស់នូវ FunTouch OS 16 ផ្អែកនៅលើ Android 16 ផងដែរ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះមានដូចជា សិនស័រស្កែនម្រាមដៃលើអេក្រង់, ឧបាល័រភ្លោះ និងបច្ចេកវិទ្យាការពារទឹក និងធូលី IP68/69 ទៀតផង។ តាមប្រភពខាងលើនេះ និយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 12 ខែសីហាខាងមុខនេះ នឹងមានតម្លៃចន្លោះពី Rs 37,000 និង Rs 40,000 នៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងការបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានេះ ក៏មានវត្តមានស្មាតហ្វូន Vivo T4R និង Vivo Y400 5G ផងដែរ៕
