
ក្រុមហ៊ុន vivo ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo V30 Series នៅក្នុងប្រទេសហ្វីលីពីន នៅក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេព្យាករណ៌ថា នឹងមានច្រើនម៉ូដែលសម្រាប់ធ្វើការជ្រើសរើស ខណៈដែលលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះ ក៏មានការទម្លាយនៅលើអ៊ីនធឺណិតរួចហើយផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏បានឆ្លងកាត់នូវវិញ្ញាបនបត្រជាច្រើនផងដែរ។
បើតាមអ្នកទម្លាយ Paras Guglani ពេលនេះ ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិជាច្រើននៃស្មាតហ្វូនស៊េរីថ្មី vivo V30 5G ជាមួយនឹងការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះថែមទៀតផង។ យោងតាមអ្នកទម្លាយខាងលើនេះ ក៏បានចែករំលែកនូវព័ត៌ មានរបស់ស្មាតហ្វូន vivo V30 5G នៅលើបណ្តាញ X ផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន vivo S18 ដែលបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែមុននេះ។ ស្មាតហ្វូននេះមានការឌីស្សាញម៉ូឌុលកាមេរ៉ា ដែលមានរូបរាងចតុកោណកែង ដែលអមជាមួយនិងសេនស័រ និង Twin LED lighting។
បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានអេក្រង់គែមកោង ដែលភ្ជាប់ជាមួយនិងរន្ធ Punch-hole នៅកណ្តាលថែមទៀតផង។បើមើលទៅលើលក្ខណៈសម្បត្តិនោះ ស្មាតហ្វូន vivo V30 5G សម្រាប់ទីផ្សារសកលនឹងមានបន្ទះឈីប Snapdragon 7 Gen 3 SoC។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB ហើយក៏មានការទ្រទ្រង់ជាមួយនឹងមុខងារបន្ថែមរ៉េម ទំហំ 12GB virtual RAM ថែមទៀតផង។ ស្មាតហ្វូននេះ ក៏នឹងមានបច្ចេកវិទ្យាសាកកម្លាំង 80W fast charging ផងដែរ។

បន្ថែមពីនេះ បើតាមការបញ្ជាក់ចេញពី Guglani ក៏អោយដឹងទៀតថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានពណ៌ Ocean Blue និង Elegant Black។ ស្មាតហ្វូននេះមានទម្ងន់ 185g។ អ្នកទម្លាយរូបនេះ បាននិយាយទៀតថា ស្មាតហ្វូនជំនាន់ថ្មី vivo V30 5G នេះ នឹងបង្ហាញខ្លួននៅលើទីផ្សារសកលឆាប់ៗនេះ។ សូមជំរាបថា ស្មាតហ្វូន vivo V30 series នេះ អាចជាម៉ូដែលថ្មីដែល rebranded ចេញពី Vivo S18 series នៅក្នុងប្រទេសចិនផង។ សម្រាប់ការដាក់លក់នេះ ប្រទេសហ្វីលីពីន នឹងក្លាយជាទីផ្សារដំបូងបំផុត ដែលទទួលបាននូវស្មាតហ្វូននេះបន្ទាប់ពីការប្រកាសជាផ្លូវការ៕
