
នៅខែតុលាខាងមុខនេះ នឹងមានស្មាតហ្វូនជាច្រើនបង្ហាញខ្លួនជាមួយនិងការបំពាក់នូវបន្ទះឈីប Dimensity 9400។ បើតាមដឹងនោះ បន្ទះឈីបថ្មីនេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Vivo X200 series និងបន្តទៅប្រើប្រាស់នៅលើស្មាតហ្វូន OPPO Find X8 និងFind X8 Pro ផងដែរ។ ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station បានចែកចាយនូវព័ត៌មានលម្អិតមួយចំនួនទាក់ទងអេក្រង់ X8, X8 Pro និង X8 Ultra នេះហើយ។
នៅក្នុងការបង្ហោះនៅលើ Weibo នៅពេលនេះ បានបង្ហាញនូវព័ត៌មានលម្អិតអំពីការឌីស្សាញ និងកម្រិតភាពច្បាស់នៃអេក្រង់របស់ស្មាតហ្វូន Find X8 series នេះហើយ។ អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូន X8 Ultra និង OnePlus 13 នឹងមានអេក្រង់ដូចគ្នា។ បើតាមអ្នកទម្លាយនេះ បានអោយដឹងទៀតថា ស្មាតហ្វូន Find X8 series នេះគឺមានអេក្រង់ផ្សេងគ្នាចំនួន 3។ ស្មាតហ្វូន Find X8 នេះគឺមានអេក្រង់ Flat OLED ដែលមានទំហំចន្លោះពី 6.5 អ៊ីង ទៅ 6.6 អ៊ីង ហើយនឹងមានកម្រិតភាពច្បាស់ 1.5K ទំហំ2760x1256 pixels។

ចំពោះស្មាតហ្វូន OPPO Find X8 Pro គឺមានអេក្រង់គែមកោង curved OLED គាំទ្រជាមួយនឹងបច្ចេកវិទ្យាអេក្រង់ LTPO Technology ទំហំ 6.78 អ៊ីងមានកម្រិតភាពច្បាស់ 1.5K និងមានទំហំ 2760x1264 pixels។ ស្មាតហ្វូន Find X8 Ultra មានអេក្រង់គែមកោង curved OLED LTPO display និងមានទំហំ 6.8 អ៊ីង។ អេក្រង់នេះ មានកម្រិតភាពច្បាស់ 3168x1440px នឹងមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE។ អេក្រង់ដូចគ្នានេះ ក៏នឹងមានវត្តមាននៅលើស្មាតហ្វូន OnePlus 13 ផងដែរ។

ស្មាតហ្វូន Find X8 និង X8 Pro នឹងដំណើរការនៅលើបន្ទះឈីប Dimensity 9400 ខណៈដែលម៉ូដែល Ultra មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយនឹងបង្ហាញខ្លួននៅក្នុងខែមករាឆ្នាំ 2025 ខាងមុខនេះ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 5,600mAh, 5,700mAh និង 6,100mAh ឬ 6,200mAh នៅលើស្មាតហ្វូនទាំងនេះ។ ស្មាតហ្វូន Find X8 នេះគឺមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹង 1x periscope telephoto។

ស្មាតហ្វូន X8 Pro និង X8 Ultra នេះ គឺមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ជាមួយនឹងកាមេរ៉ា Dual Periscope Telephoto។ ស្មាតហ្វូននេះ ដំណើរការនូវ ColorOS 15 ផ្អែកលើ Android 15។ ស្មាតហ្វូន Find X8 នឹងមានពណ៌ខ្មៅ ស ខៀវ និងផ្កាឈូក ខណៈដែលម៉ូដែល Pro មិនមានពណ៌ផ្កាឈូកនោះទេ៕
