
យោងតាមពាក្យចចាមអារ៉ាមកាលពីពេលថ្មីៗនេះបង្ហាញថា Xiaomi ទំនងជានឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Xiaomi 14 Ultra នៅក្នុងប្រទេសចិននាថ្ងៃទី 22 ខែកុម្ភៈខាងមុខនេះហើយ។ ស្របពេលជាមួយគ្នានេះដែរ ការបែកធ្លាយថ្មីមយក៏បានបង្ហាញពីទំហំ RAM និង storage របស់ស្មាតហ្វូន Xiaomi 14 Ultra ដែលនឹងមានលក់នៅលើទីផ្សារចិនផងដែរ។ បន្ថែមពីនេះ អ្នកទម្លាយរូបនេះ ក៏មានការបញ្ចេញនូវពណ៌ដែលប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 14 Ultra ស៊េរីថ្មីនេះថែមទៀតផង។
បើតាមការបង្ហាញនៅលើរូបភាពខាងលើនេះ បញ្ជាក់ថា ស្មាតហ្វូវ Xiaomi 14 Ultra នឹងមានពណ៍ខុសៗគ្នា ដោយមាន ស្បែកleather, កញ្ចក់ glass និង ទីតានៀម Titanium។ ប៉ុន្តែសម្រាប់ទំហំដែលប្រើប្រាស់នៅលើ Xiaomi 14 Ultra វិញ គឺមានតែមួយប៉ុណ្ណោះគឺ 16GB+1TB។ ប្រភពខាងលើនេះ និយាយថា សម្រាប់ពណ៌ស គឺនឹងមានការឌីស្សាញខ្នងក្រោតចេញពីស្បែក leather ខណៈដែលពណ៌ខៀវ គឺមានការឌីស្សាញខ្នងក្រោយចេញពីកញ្ចក់ glass។

សូមជំរាបថា បើផ្អែកតាមការបែកធ្លាយកន្លងមក ក៏មានការបង្ហាញថា Xiaomi 14 Ultra ក៏នឹងមានម៉ូដែលទំហំ 12GB+256GB និង 16GB+256GB ផងដែរ ប៉ុន្តែមិនទាន់ចេញតម្លៃនៅឡើយទេ ខណៈដែលស្មាតហ្វូនដែលមានទំហំ 16GB+1TB នេះ គឺមានតម្លៃ 7299 យ៉ន់ (~$1,015) និងប្រភេទទីតានៀមមានតម្លៃ 7,779 យ៉ន់ (~$1,085)។
Xiaomi 14 Ultra ត្រូវបានគេទម្លាយកាលពីមុននេះថា នឹងមានអេក្រង់ទំហំ 6.73-អ៊ីង OLED កម្រិត 2K ល្បឿន 120Hz display និងមានប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint sensor។ ស្មាតហ្វូននេះ នឹងរត់នៅលើបន្ទះឈីប Snapdragon 8 Gen 3 អមដំណើរដោយរ៉េម LPDDR5x RAM អង្គចងចាំ UFS 4.0 និងមានថ្មទំហំ 5,300mAh។ បើតាមការទម្លាយខាងលើនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកម្លាំងសាក 90W wired charging និង 50W wireless charging រួមជាមួយនិង Android 14 ផ្អែកលើ HyperOS។

ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទំហំ 32-Megapixel ហើយនិងមានកាមេរ៉ាក្រោយប្រភេទ OIS ដែលជាសិនស័រ LYT-900 ទំហំ 50-Megapixel គាំទ្រនូវ f/1.63 ទៅ f/4.0 variable aperture។ សម្រាប់គ្រាប់ទីពីរគឺជាសិនស័រ IMX858 50-Megapixel ultra-wide lens និង IMX858 50-megapixel telephoto camera ហ៊្សូម 3.2x optical zoom និងមានមុខងារ OIS ខណៈដែលកាមេរ៉ាចុងក្រោយជាសិនស័រ IMX858 50-megapixel periscope telephoto camera ហ៊្សូម 5x optical zoom និងមាន OIS support ដូចគ្នា។
