
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានទម្លាយចេញនូវរូបភាពផ្លូវការណ៌របស់ Nova 13 series ជាលើកដំបូង ដែលមានការបញ្ជាក់ពីការឌីស្សាញខ្នងក្រោយកាន់តែច្បាស់ជាពិសេសទៅប្រព័ន្ធកាមេរ៉ា។ នៅពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការអាប់ដែតយ៉ាងខ្លាំងទៅលើកាមេរ៉ាក្រោយ ដោយថែមទាំងឌីស្សាញចេញជាមួយនិងរបកគំហើញថ្មីប្រកបដោយភាពទាក់ភ្នែកខ្លាំងមែនទែនប្រៀបធៀបជាមួយនិងម៉ូដែលមុន។
យោងតាមរូបភាពនេះ បង្ហាញថា Nova 13 series គឺពិតជាមានភាពស៊ីវីល័យខ្លាំងជាងជំនាន់មុន ហើយថែមទាំងមានការពង្រឹងទៅលើការរៀបចំសិនស័រកាមេរ៉ាកាន់តែស្អាត ហើយនិងមានភាពសំបូរបែបសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង។ សម្រាប់ការឌីស្សាញខ្នងក្រោយរបស់ Huawei Nova 13 series នេះ មើលទៅ គឺមានភាពប្រណិតខ្លាំង ហើយខ្នងក្រោយស្មាតហ្វូននេះថែមទាំងប្រែពណ៌បានទៀតផង។
ការឌីស្សាញស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការរចនាជាពិសេសសម្រាប់ស្មាតហ្វូន Nova Series តែម្តង។ ស្មាតហ្វូននេះ នឹងមានជម្រើសពណ៌ថ្មីហៅថា grass green shade ដែលមានការច្របាច់បញ្ចូលនូឆ្នូតតូចៗ ដែលមើលទៅស្អាតខ្លាំងតែម្តង។ ក្រៅពីពណ៌ green នេះ នៅលើស្មាតហ្វូន Nova 13 Series ក៏នូវមានពណ៌ White, Black និង Purple ផងដែរ។

និយាយពីកាមេរ៉ាថតនៅលើស្មាតហ្វូននេះវិញ ក្រុមហ៊ុន Huawei នៅតែបន្តប្រើប្រាស់ម៉ូឌុលកាមេរ៉ាដែលមានរាងជាង giant pill-shaped និងមានការដាក់មកជាមួយនូវសិនស័រកាមេរ៉ាចំនួន 3 គ្រាប់។ ម៉ូឌុលកាមេរ៉ាថ្មីនេះ គឺមានទំហំធំជាងម៉ូឌុលកាមេរ៉ានៅលើ Nova 12 series ដែលបង្ហាញខ្លួនកន្លងមក។ ចំពោះការរៀបចំសិនស័រវិញ គឺមានរាងជាង 4 ជ្រុង ដែលមានកាមេរ៉ានៅចំកណ្តាល ហើយនិងមាន LED flash ចំនួនពីរគ្រាប់នៅខាងលើកាមេរ៉ាមួយគ្រាប់។
