ស្វែងរកពួកយើង:

ការឌីស្សាញថ្មីទៅលើ vivo X300 Series នឹងមានម៉ូឌុលកាមេរ៉ាមូលធំខាងក្រោយ ហើយនិងអេក្រង់រាបស្មើ!

ដោយ

Koun Jab Luffy

03 កញ្ញា 2025 05:07 ល្ងាច

អាន 2 នាទី

Article image
vivo X300 series គឺជាស្មាតហ្វូនជំនាន់ថ្មីមួយដែលក្រុមហ៊ុន vivo គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះហើយ ខណៈលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះក៏ត្រូវបានក្រុមហ៊ុន vivo ទម្លាយចេញផងដែរ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Weibo ថ្មីៗនេះ ដោយអ្នកទម្លាយ Digital Chat Station ក៏ទើបតែទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូន vivo X300 series ផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញ អេក្រង់ថ្មី និងការ upgrade ទៅលើផ្នែក Hardware ផងដែរ។
យោងតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Vivo X300 series នេះនឹងមានកាមេរ៉ាខាងក្រោយមូលធំមួយជាមួយនឹង Ring ដែលមើលទៅពិតជាស្រស់ស្អាតមែនទេន។ សម្រាប់ស្មាតហ្វូន Vivo X300 និង X300 Pro នេះ នឹងមានអេក្រង់រាបស្មើ ខណៈដែលគែម bezels របស់ស្មាតហ្វូននេះ គឺមានកម្រាស់ស្តើងជាងស្មាតហ្វូន iPhone 16 Pro Max ថែមទៀត។
Article image
ស្មាតហ្វូន Vivo X300 និង X300 Pro នឹងបង្ហាញខ្លួនជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោក ដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 9500។ ស្មាតហ្វូន X300 អាចនឹងមានអេក្រង់ទំហំ 6.3 អ៊ីងកម្រិត 1.5K display, កាមេរ៉ាទំហំ 200MP Samsung HPB main (1/1.4-inch), 50MP Ultrawide lens និងមួយគ្រាប់ទៀតទំហំ 50MP Periscope telephoto lens គាំទ្រជាមួយនឹង  3x optical zoom។
Article image
ស្មាតហ្វូន X300 Pro នឹងមានអេក្រង់ទំហំ 6.8 អ៊ីង កម្រិត 1.5K display និងកាមេរ៉ា Sony LYT-828 ហើយនិងកាមេរ៉ា 50MP ultra-wide lens និងមួយគ្រាប់ទៀតទំហំ 200MP Samsung HPB periscope telephoto គាំទ្រជាមួយនឹង prism-based structure ផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានម៉ូដែល X300, X300 Pro និង X300 Ultra ខណៈពេលដែលស្មាតហ្វូន X300, X300 Pro នឹងបង្ហាញខ្លួននៅក្នុងខែតុលា ខណៈពេលដែលស្មាតហ្វូន X300 Ultra នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ៕
ការឌីស្សាញថ្មីទៅលើ vivo X300 Series នឹងមានម៉ូឌុលកាមេរ៉ាមូលធំខាងក្រោយ ហើយនិងអេក្រង់រាបស្មើ!