
គិតមកដល់ពេលនេះ ក្រុមហ៊ុ iQOO គឺបានចែលចាយព័ត៌មានជាច្រើនរួចមកហើយទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មីម៉ូដែល iQOO 13 របស់ខ្លួន ខណៈដែលការប្រកាសចេញជាផ្លូវការណ៌របស់ស្មាតហ្វូននេះ នឹងមានការប្រារព្ធឡើងនៅថ្ងៃទី 30 ខែតុលាខាងមុខនេះហើយ។ ថ្មីនេះ ក្រុមហ៊ុន iQOO បានចេញមកបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានជម្រើស 4 ពណ៌ រួមមានដូចជា ពណ៌បៃតង, ពណ៌ស, ពណ៌ខ្មៅ និងពណ៌ប្រផេះ។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅលើទីផ្សារឥណ្ឌានៅចន្លោះពីថ្ងៃទី 1 ធ្នូ ដល់ថ្ងៃទី 10 ធ្នូ ឆ្នាំ 2025។
ក្រឡេកមកមើលការឌីស្សាញរួបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី iQOO 13 គឺមានការឌីស្សាញជាមួយគែមជ្រុង និងមានកាម្រ៉ាស់ស្តើង ដែលមើលទៅពិតជាប្រណិត ហើយថែមទាំងមានការឌីស្សាញនូវ halo light ring ជុំវិញម៉ូឌុលកាមេរ៉ាថែមទៀតផង។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ ក៏មានការបញ្ចេញនូវវីដេអូទាគ់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មីនេះ ហើយថែមទាំងមានការបង្ហាញពី light ថែមទៀតផង។

iQOO 13 ត្រូវបានគេបញ្ជាក់ថា នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ដែលមានការពង្រឹងទៅសមត្ថភាពទៅលើ CPU, GPU ហើយនិង AI performance ទៀតផង។ បន្ទះឈីបនេះ គឺមានការពង្រឹងទៅលើល្បឿន និងមានការសន្សំសំចៃថាមពលថ្មបានល្អជាងមុនច្រើន។ ជាមួយគ្នានេះនៅលើស្មាតហ្វូនថ្មីនេះ ក៏មានការគាំទ្រជាមួយនិងបន្ទះឈីប SuperComputing chip Q2 ជំនួយដល់ការលេងហ្គេមល្បឿន 144fps ទៀតផង។

ស្មាតហ្វូននេះត្រូវបានគេទម្លាយមុននេះថា នឹងមានអេក្រង់ទំហំ 6.82 អ៊ីងកម្រិត 2K ជាកញ្ចក់រាបស្មើរប្រភេទ AMOLED display ទ្រទ្រង់បានជាមួយល្បឿន 144Hz refresh rate ដែលផ្តល់នូវល្បឿនបង្ហាញចេញ ក៏ដូចជាបញ្ជាបានរលូនគ្មានទាក់ចិតឡើយ។ នៅលើអេក្រង់នេះ ក៏មានការគាំទ្រនូវ vibrant colors ផងដែរ។ ថ្មីៗនេះមានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានថ្មទហំ 6,150mAh និងមានកម្លាំងសាក 120W fast charging។

ចំពោះការថតរូបនៅលើ iQOO 13 គឺនឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានទំហំ 50MP ដូចៗគ្នា ដោយក្នុងនោះមួយគ្រាប់ជាកាមេរ៉ាគោល និងទីពីរជា ultra-wide និងទីបីជា telephoto lenses។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 32MP មានសមត្ថភាពអាចថតវិដេអូកម្រិត 4K។
