ស្វែងរកពួកយើង:

ការឌីស្សាញរូបរាង Huawei Mate 80 Series ត្រូវបានទម្លាយជាមួយ Dual-Ring នៅលើខ្នងក្រោយ

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2025 10:50 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមទទួលការកក់មុនទៅលើស្មាតហ្វូនស៊េរីថ្មី Mate 80 Series របស់ខ្លួនហើយ ដោយអតិថិជនអាចជាវស្មាតហ្វូនជំនាន់ថ្មីនេះបាននៅលើ Huawei Mall, ហាង E-Commerce ធំៗ, Huawei Experience Stores និងហាងលក់ផ្លូវការជាច្រើនទៀត។ ហើយក្រៅពីការប្រកាសខាងលើនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ក៏បានចែករំលែកនូវរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series ដែលក្នុងនោះក៏មានម៉ូឌែល RS Ultimate Design ផងដែរ។
ជាមួយគ្នានេះ លោក Yu Chengdong ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានចែករំលែកនូវរូបរាងរបស់ស្មាតហ្វូន Mate 80 Pro Max នៅក្នុងវីដេអូមួយដែលបង្ហោះមុននេះផងដែរ។ សូមជំរាបថា ជាធម្មតា ក្រុមហ៊ុន Huawei បានបញ្ចេញនូវស្មាតហ្វូនត្រកូល “Pro” និង “Pro+” ទៅលើស្មាតហ្វូន Mate Series ប៉ុន្តែនៅឆ្នាំនេះ ក្រុមហ៊ុនក៏ប្រកាសចេញនូវស្មាតហ្វូន  “Pro Max” សម្រាប់ជំនួសស្មាតហ្វូនត្រកូល Pro+ ផងដែរ។
Article image
សម្រាប់ស្មាតហ្វូន Pro MAX នេះ គឺនឹងមានការឌីស្សាញ Dual-Ring នៅខាងក្រោយហើយ Ring ខាងលើរបស់ស្មាតហ្វូននេះមានកាមេរ៉ាចំនួន 4 គ្រាប់ដែលមានការទ្រទ្រង់ជាមួយនឹងម៉ាកយីហោ XMAGE នៅកណ្តាល និងភ្លើង LED Flash នៅក្នុងរង្វង់ Ring មួយទៀត។ សម្រាប់ Ring នៅខាងក្រោមនេះគឺសម្រាប់ប្រើប្រាស់ជា  magnetic charging ឬ accessory interface ដូចទៅនឹង MagSafe សម្រាប់ iPhones ។
Article image
សម្រាប់ Magnetic Accessories នៅលើស្មាតហ្វូន Android ក៏ធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Pixel 10 Series ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 RS Ultimate Design Edition នេះ នឹងមានកាមេរ៉ាទម្រង់ Octagonal ដែលធ្លាប់បានបង្ហាញអំពីភាពខុសគ្នានៃស្មាតហ្វូន Huawei និង Ultimate Design នេះ។ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ស្មាតហ្វូន  Mate 80 Series រួមជាមួយនឹង Mate X7 និងផលិតផលជាច្រើនទៀតនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 25 ខែវិច្ឆិកាខាងមុខនេះហើយដោយស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីបថ្មី Kirin 9030 ផងដែរ៕
Article image
ការឌីស្សាញរូបរាង Huawei Mate 80 Series ត្រូវបានទម្លាយជាមួយ Dual-Ring នៅលើខ្នងក្រោយ