ស្វែងរកពួកយើង:

ការឌីស្សាញរូបរាង vivo X200S ត្រូវទម្លាយមុនការប្រកាសផ្លូវការនៅខែក្រោយ

ដោយ

Koun Jab Luffy

26 មីនា 2025 09:12 ព្រឹក

អាន 2 នាទី

Article image
យោងតាមលោក Han Boxiao ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន vivo នៅថ្ងៃនេះ បានចែករំលែកនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនស៊េរីថ្មី vivo X200S ដោយថែមទាំងបញ្ចេញនូវពណ៌ស្វាយថ្មីមួយទៀតផងដែរ។ បើតាមការបញ្ជាក់របស់អ្នកគ្រប់ គ្រងរូបនេះ ក៏បាននិយាយដែរថា ស្មាតហ្វូន X200 Pro Mini នេះ ក៏នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ស្វាយនេះដូចគ្នា។ ស្មាតហ្វូនទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាសប្តាហ៍ទី 2 នៃខែមេសាខាងមុខនេះ ជាមួយស្មាតហ្វូន Vivo X200 Ultra និងស្មាតហ្វូនជាច្រើនទៀត។
ស្មាតហ្វូន vivo X200S ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.67-អ៊ីង LTPS display គាំទ្រជាមួយនឹងគែម bezels ស្តើង ហើយនិងមាន គែមអេក្រង់កោងដែលផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យក្នុងការប្រើប្រាស់។ នៅលើស្មាតហ្វូននេះ ក៏មានបំពាក់នូវ  សិនស័រ Ultrasonic និងមានការទ្រទ្រង់នូវបច្ចេកវិទ្យា wireless charging រួមនិងការ Upgrade ទៅលើផ្នែកជាច្រើន បើប្រៀបធៀបទៅនឹងស្មាតហ្វូន vivo X200។ ជាមួយនិងការបង្ហាញចេញនូវផលិតផលថ្មី ក្រុមហ៊ុន vivo នឹងមានការបង្ហាញនូវស្មាតហ្វូន Vivo X200S ជាមួយនឹង X200 Pro Mini ពណ៌ថ្មី និង, X200 Ultra, Vivo Pad 4 Pro និងស្មាតវ៉ច Watch 5 ជាដើម។
ស្មាតហ្វូន Vivo X200S នេះ នឹងមានអេក្រង់ទំហំ 6.67-អ៊ីង OLED LTPS គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងបំពាក់នូវ IP68/69 សម្រាប់ការពារទឹក និងធូលី ហើយក៏ប្រើប្រាស់នូវ Android 15 ផ្អែកជាមួយនឹង OriginOS 5។ ស្មាតហ្វូន vivo X200S នេះ ក៏ការបំពាក់នូវកាមេរ៉ា 50-Megapixel Sony IMX921 ភ្ជាប់ជាមួយនឹងមុខងារ OIS ហើយនិងគ្រាប់ទីពីរទំហំ 50-Megapixel Samsung JN1 Ultra-Wide lens និងគ្រាប់ទីបីមានទំហំ 50-Megapixel LYT-600 Periscope Telephoto ជាមួយនឹង 3x Optical Zoom។
Article image
ស្មាតហ្វូននេះ នឹងមានពណ៌ស្វាយ ខ្មៅ និងទឹកប្រាក់។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Dimensity 9400 Plus, រ៉េមទំហំ 16GB និងអង្គចងចាំ 1TB។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 6,000mAh ទ្រទ្រង់ទៅលើ 90W Wired និង 50W wireless charging ផងដែរ៕