ស្វែងរកពួកយើង:

ការឌីស្សាញរូបរាង និងពណ៌របស់ OPPO Reno 12 និង Reno 12 Pro ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

16 ឧសភា 2024 07:40 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុន OPPO បានចេញមកបញ្ជាក់ថា ខ្លួននឹងមានការប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Reno 12 series នៅលើទីផ្សារប្រទេសចិន ដោយស្មាតហ្វូននេះ នឹងមាន 2 ម៉ូដែល គឺមានស្មាតហ្វូនម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ វត្តមានរបស់ស្មាតហ្វូននេះ នឹងក្លាយជាជំនាន់ថ្មីរបស់ Reno 11 និង Reno 11 Pro ដែលបានបង្ហាញចេញកាលពីខែវិច្ឆិកាឆ្នាំមុននេះ។ នៅមុនការសម្ពោធជាផ្លូវការនៅសប្តាហ៌ក្រោយនោះ នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានចាប់ផ្តើមចែកចាយនូវការឌីស្សាញរូបរាង និងជម្រើសពណ៌ របស់ស្មាតហ្វូនថ្មីនៅលើបណ្តាញ Weibo ហើយ។
បើមើលទៅលើរូបភាពដែលបានចែកចាយនេះ បង្ហាញថា ស្មាតហ្វូន OPPO Reno 12 គឺមានជម្រើសពណ៌ទឹកប្រាក់ ខណៈដែលស្មាតហ្វូន Reno 12 Pro នឹងមានជម្រើសពណ៌ Violet hue។ ជាមួយនិងការឌីស្សាញនេះ បានបង្ហាញថា ស្មាតហ្វូននេះមានផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺពណ៌ស្រាលនៅផ្នែកខាក្រោម ហើយនៅលើខ្នងក្រោយស្មាតហ្វូនទាំងពីរនេះ នឹងមានការការចាក់ពណ៌រាងទឹករលកមើលទៅពិតជាមានភាពទាក់ទាញបំផុត។ នៅខ្នងក្រោយនេះ ក៏មានការតម្លើងនូវម៉ូឌុលកាមេរ៉ាក្រោយ ដែលផុសឡើងនៅជ្រុងខាងឆ្វេងផ្នែកខាងលើ។ ហើយនៅក្បែរកាមេរ៉ានេះ ក៏មានអមដោយ LED flash ផងដែរ។
Article image
សម្រាប់ការឌីស្សាញប៊ូតុងសម្លេង និងប៊ូតុង Power នៅលើ OPPO Reno 12 series គឺមានការឌីស្សាញនៅជ្រុងខាងស្តាំ។ បន្ថែមពីនេះនៅលើស្មាតហ្វូនទាំងពីរនេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។ សូមជំរាបថា មកដល់ពេលនេះ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO Reno 12 ទាំងពីរម៉ូដែលនេះ នៅមិនទាន់មានការបែកធ្លាយច្រើននោះទេ។
ប៉ុន្តែបើមើលទៅលើពាក្យចចាមអារ៉ាមកន្លងមកនោះ មានការទម្លាយថា OPPO Reno 12 series ត្រូវបានគេរំពឹងថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង ដែលជាកញ្ចក់ OLED display និងមានកាមេរ៉ាមុខទំហំ 50MP ខណៈដែលកាមេរ៉ាក្រោយ គឺមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide-angle lens ហើយនិងគ្រាប់ទីបីមានទំហំ 50MP telephoto។ សម្រាប់ស្មាតហ្វូន Reno 12 Pro ត្រូវបានគេបញ្ជាក់ថា នឹងបំពាក់នូវបន្ទះឈីប Dimensity 9200 Star Speed Edition ខណៈដែលម៉ូដែលស្តង់ដារ និងមានការប្រើប្រាស់បន្ទះឈីប Dimensity 8250។ ស្មាតហ្វូនទាំងពីរនេះ នឹងមានថ្មទំហំ 5,000mAh ហើយនិងមានការគាំទ្រនូវកម្លាំងសាក 80W charging។
ការឌីស្សាញរូបរាង និងពណ៌របស់ OPPO Reno 12 និង Reno 12 Pro ត្រូវបានគេទម្លាយចេញហើយ!