
មួយរយៈចុងក្រោយនេះ ការទម្លាយព័ត៌មានថ្មីៗពីស្មាតហ្វូនថ្នាក់ប្រណិតម៉ូដែល iQOO 13 គឺមានការកើតឡើងច្រើនរួចមកហើយ។ ខណៈដែលបង្ហាញខ្លួនជិតចូលមកដល់នៅពេលនេះ ក្រុមហ៊ុននេះបានចាប់ផ្តើមបន្តចែកចាយព័ត៌មានថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ។ មុននេះ ក្រុមហ៊ុន iQOO ក៏មានការបញ្ជាក់ថា នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការតម្លើងនូវមកជាមួយនូវបន្ទីឈីប Supercomputing Chip Q2 អមជាមួយនិងបន្ទះឈីប Snapdragon 8 Gen 4 ដើម្បីជុំរុញល្បឿនស្មាតហ្វូននេះបានកាន់តែខ្លាំងផងដែរ។ នៅថ្ងៃនេះ មានការទម្លាយជាផ្លូវការណ៌នូវផ្នែកខាងមុខនៃស្មាតហ្វូន iQOO 13 ដែលបង្ហាញពីកាមេរ៉ាមុខយ៉ាងច្បាស់ទៀតផង។
ប្រៀបធៀបជាមួយនិងស្មាតហ្វូន iQOO 12 ដែលចេញកាលពីឆ្នាំមុនេះ iQOO 13 មានកាមេរ៉ាមុខធំជាង និងមានគែមអេក្រង់ក្រាស់ជាមុន។ ស្មាតហ្វូនថ្មីនេះត្រូវបានគេបញ្ជាក់ថា មានអេក្រង់កម្រិត 2K OLED display និងអាមស៊ុមលោហៈ។ ប្រភពខាងលើនេះបន្តថា បន្ទាប់ពីការបង្ហាញវត្តមានរបស់ vivo X200 series នៅថ្ងៃទី 14 ខែតុកានេះ ក្រុមហ៊ុន iQOO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនេះនៅប្រទេសចិននាថ្ងៃទី 9 ខែធ្នូខាងមុខនេះជាមួយស្បែកមុខកម្មវិធី OriginOS 5 ផងដែរ។

សូមជំរាបថា ថ្មីៗនេះ iQOO 13 ដែលនឹងចេញលក់នៅលើទីផ្សារទីផ្សារសកល ត្រូវបានគេឃើញឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន IMEI database នឹងមានការបង្ហើបថា ស្មាតហ្វូននេះ អាចនឹងមានការប្រកាសចេញលើទីផ្សារសកលនៅត្រីមាសទី 4 ឆ្នាំ 2024 ឬត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខ។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 និងមានថ្មទំហំ 6100mAh ដែលគាំទ្រនូវកម្លាំងសាក 100W PPS និង PD charging ផងដែរ។ ស្មាតហ្វូននេះ នឹងមានកម្រ៉ាស់ 8.1mm។

ស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 50MP ចំនួន 3 គ្រាប់ ដែលមានការគាំទ្រដោយសិនស័រ Sony IMX921 សម្រាប់កាមេរ៉ាគោល និង Samsung ISOCELL JN1 សម្រាប់កាមេរ៉ា ultrawide ហើយនិង IMX826 សម្រាប់ 2x telephoto។ នៅលើស្មាតហ្វូននេះ នឹងមានរ៉េម 16GB ហើយនិងអង្គចងចំាទំហំ 1TB។
