
កាលពីប៉ុន្មានសប្តាហ៌មុននេះ Samsung Galaxy A57 ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅលើបញ្ជី TENAA របស់ប្រទេសចិន ដោយថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ ប៉ុន្តែមិនទាន់មានការបញ្ចេញនូវរូបភាពផ្លូវការណ៌មួយរបស់ស្មាតហ្វូននេះនៅឡើយទេ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញេចេញជាថ្មីហើយ ដោយមានការបញ្ចេញនូវរូបភាពថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy A57 នេះហើយ។ តាមរយៈរូបភាពនេះ មើលទៅមិនសូវជាខុសគ្នាពីម៉ូដែលមុនប៉ុន្មានទេ។
ស្មាតហ្វូនជំនាន់ថ្មីនេះ នៅតែបន្តរក្សានូវការឌីស្សាញផ្នែកខាងមុខ និងផ្នែកខាងក្រោយរាបស្មើរដូចមុនដដែល ខណៈដែលនៅជ្រុងខាងស្តាំ គឺមានការឌីស្សាញនូវប៊ូតុង “key island” សម្រាប់ប៊ូតង Power និងប៊ូតុងឡើងចុះសម្លេង។ អ្វីដែលមើលទៅមានភាពខុសប្លែកនោះ គឺទៅលើការឌីស្សាញម៉ូឌុលកាមេរ៉ា ដោយម៉ូដែលថ្មីនេះ មានស៊ុមម៉ូឌុលកាមេរ៉ាផុសឡើង និងមានការបន្ថែមនូវពណ៌ខ្មៅ ដែលមើលទៅគឺ ឃើញម៉ូឌុលកាមេរ៉ាផុសអណ្តែតចេញពីតួស្មាតហ្វូនបានច្បាស់ជាងមុន។
Galaxy A57 ត្រូវបានគេបញ្ជាក់ថា មានតួខ្លួនស្តើងជាងមុន ដោយមានកម្រ៉ាស់ត្រឹមតែ 6.9mm ប៉ុណ្ណោះ ប្រៀបធៀបជាមួយនិងម៉ូដែលមុនកម្រ៉ាស់ដល់ទៅ 7.4mm។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.6 អ៊ីង AMOLED បង្ហាញចេញបានកម្រិត FHD+ resolution និងដំណើរការនៅលើបន្ទះឈីប octa-core ល្បឿន 2.9GHz ដែលនៅលើ Geekbench បង្ហើបថា អាចជាបន្ទះឈីប Samsung Exynos 1680។

ទៅលើប្រព័ន្ធកាមេរ៉ាវិញ នៅលើ Galaxy A57 នឹងមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរទំហំ 12MP ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 5MP។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 12MP។ និយាយពីថាមពលថ្ម គឹមានទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 45W fast charging។ Galaxy A57 នឹងបង្ហាញខ្លួនជាមួយជម្រើសពីរទំហំ 8GB/256GB និង 12GB/256GB ហើយនិងរត់នៅលើ Android 16 ផ្អែកលើ One UI 8។ Samsung គ្រោងនឹងប្រកាសចេញនូវស្មាតហ្វូន A57 នៅចុងខែកុម្ភៈបន្ទាប់ពីព្រឹត្តិការណ៌សម្ពោធស្មាតហ្វូន Galaxy S26 series រួចរាល់។
