ស្វែងរកពួកយើង:

ការឌីស្សាញស្មាតហ្វូន Huawei Pura 80 Pro+ ត្រូវបានទម្លាយចេញមុនការប្រកាសជាផ្លូវការ!

ដោយ

Koun Jab Luffy

06 មិថុនា 2025 02:41 រសៀល

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Huawei បានទម្លាយនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី Pura 80 Pro+ ជាផ្លូវការណ៌ហើយ ដោយស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែល Top-End មួយ ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 11 ខែមិថុនាខាងមុខនេះ។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុននេះ ក៏បានអនុញ្ញាតអោយអតិថិជនជាច្រើនរបស់ខ្លួន បានឃើញនូវរូបរាងរបស់ស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនត្រកូល Pura 80 នេះផងដែរ។
កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានឃើញនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Pura 80 តាមរយៈការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើន។ រូបរាងរបស់ស្មាតហ្វូននេះ ត្រូវបានទម្លាយនៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធ MAEXTRO S800 l ដែលបង្ហាញអំពីទម្រង់នៃកាមេរ៉ារបស់ស្មាតហ្វូន Flagship នេះ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន Huawei បានទម្លាយជាផ្លូវការនូវស្មាតហ្វូន Pura 80 Pro+ នៅលើបណ្តាញសង្គម Weibo ដែលមានការទម្លាយអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះផងដែរ។
នៅពេលនេះ យើងអាចមើលឃើញនូវពណ៌និងកម្រាស់របស់ស្មាតហ្វូនជំនាន់ថ្មីនេះ រួមជាមួយនឹងការឌីស្សាញកាមេរ៉ាបានយ៉ាងច្បាស់។ ក្រុមហ៊ុននេះ បាននិយាយថា “សម្រាប់ការប្រើប្រាស់នូវ Texture គឺមានទម្រង់ជាធម្មជាតិយ៉ាងស្រស់ស្អាតទាំងពន្លឺរបស់វាគឺល្អឥតខ្ចោះ! តាមរយៈនៃការបែកធ្លាយនេះ គឺមានការសសេរថា ជួបគ្នាថ្ងៃទី 11 នេះ នៅម៉ោង 2:30 នាទី ហើយស្មាតហ្វូន Huawei Pura 80 series នឹងបង្ហាញខ្លួនជាផ្លូវការ #HarmonyOS5” សម្រាប់ការប្រើប្រាស់នូវ lens ចំនួន 3 បង្កើតជាការឌីស្សាញថ្មីដែលកាន់តែទាក់ទាញ។
Article image
ជាមួយរូបភាពនេះ គឺមានការបង្ហាញថា ស្មាតហ្វូន Pura 80 Pro+ គឺមានការឌីស្សាញពណ៌ក្រហមភ្លឺដ៏ស្រស់ស្អាត ហើយវាក៏មានការប្រើប្រាស់នូវម៉ាក XMAGE និងភ្លើង LED Flash Pill នៅកន្លែងដដែលដូចទៅនឹងស្មាតហ្វូន Pura 70 Pro+។ ក្រុមហ៊ុន Huawei នឹងប្រកាសជាផ្លូវការនូវស្មាតហ្វូន Pura 80 series នៅថ្ងៃទី 11 ខែមិថុនានេះ។ យើងនឹងរង់ចាំមើលការបែកធ្លាយជាបន្តទៀត!
ការឌីស្សាញស្មាតហ្វូន Huawei Pura 80 Pro+ ត្រូវបានទម្លាយចេញមុនការប្រកាសជាផ្លូវការ!