ស្វែងរកពួកយើង:

ការឌីស្សាញស្មាតហ្វូន vivo S19 និង vivo S19 Pro ត្រូវបានគេទម្លាយចេញជាលើកដំបូង!

ដោយ

Koun Jab Luffy

22 ឧសភា 2024 11:17 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការបង្ហាញខ្លូននៅលើបញ្ជី Geekbench ដែលមានការបញ្ជាក់ពពីសមត្ថភាពដ៏ខ្លាំងក្លារបស់ស្មាតហ្វូន vivo S19 និង vivo S19 Pro នោះ នៅថ្ងៃនេះមានការបែកធ្លាយថ្មីមួយទៀត ដែលទម្លាយនៅលើ Weibo នោះ គឺបានបន្តបង្ហាញអំពីការឌីស្សាញ និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Vivo S19 និង S19 Pro ថែមទៀតហើយ។ ការបែកធ្លាយថ្មីនេះ ត្រូវបានគេមើលថា ចេញពី Classmate Wu Datou ដែលបានចែករំលែកនូវរូបភាព poster សម្រាប់ស្មាតហ្វូន Vivo S19 series ថ្មីនេះ។ សូមជំរាបថា នេះគឺជាលើកដំបូងដែលក្រុមហ៊ុន Vivo នឹងធ្វើការផ្លាស់ប្តូរទៅលើការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូន vivo S19 Series នេះ។
សម្រាប់ការឌីស្សាញទៅលើម៉ូឌុលកកាមេរ៉ាថ្មីនៅលើស្មាតហ្វូននេះ គឺមានទម្រង់ថ្មីជា oval-ish ដែលមានភាពខុសប្លែកទាំងស្រុងពីស្មាតហ្វូនជំនាន់មុននេះ។ ខណៈដែលរូបភាព Poster នេះ មិនបានបង្ហាញនូវឈ្មោះច្បាស់លាស់របស់ស្មាតហ្វូនថ្មីទេនោះ ការបែកធ្លាយថ្មីមួយបានទម្លាយថា ស្មាតហ្វូនទាំងពីរនេះ នឹងមានការឌីស្សាញទម្រង់ដូចគ្នា។ ស្មាតហ្វូន vivo S19 Pro នេះ នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោល គឺមានទំហំ 50MP Sony IMX921 ដែលថែមទាំងមានការទ្រទ្រង់ជាមួយនឹងមុខងារ optical image stabilization (OIS) ទៀតផង ។
Article image
បន្ថែមពីនេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានកាមេរ៉ាទំហំ 50MP ដែលជា telephoto lens ដែលមានការទ្រទ្រង់ជាមួយនឹងមុខងារ OIS ហើយនិងមុខងារហ៊្សូម 50x zoom។ សម្រាប់ Telephoto lens នេះ ប្រើប្រាស់នូវ Sony IMX816 sensor និង  8MP ultrawide sensor។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូន vivo S19 Pro គឺមានទំហំ 50MP។ បើមើលទៅលើស្មាតហ្វូន S19 វិញ ក៏មានកាមេរ៉ាខាងមុខទំហំ 50MP ដូចគ្នា ប៉ុន្តែសម្រាប់កាមេរ៉ាខាងក្រោយទំហំ 50MP ជាមួយ OIS និងមួយគ្រាប់ទៀតមានទំហំ 8MP ultrawide lens៕
ការឌីស្សាញស្មាតហ្វូន vivo S19 និង vivo S19 Pro ត្រូវបានគេទម្លាយចេញជាលើកដំបូង!