
ខណៈដែលគ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំវត្តមានស្មាតហ្វូន iPhone 16 series ដែលជាសមិទ្ធិផលថ្មីរបសក្រុមហ៊ុន Apple មានការបំពាក់នូវបន្ទះឈីប A18 Pro នោះ នៅលើបណ្តាញព័ត៌មានធំៗ មានការពិភាក្សាគ្នាយ៉ាងខ្លាំងទាក់ទងទៅនឹងសមត្ថ ភាព នៃការប្រើប្រាស់របស់ iPhone 16 series នេះ។ កាលពីមុននេះ មានសេចក្តីរាយការណ៌ថា បន្ទះឈីប A18 Pro នេះ គឺមាន សមត្ថភាពខ្ពស់មែនទែនទៅលើការតេស្ត Single-Core។
នៅថ្ងៃនេះ យោងតាមអ្នកទម្លាយ @negativeonehero បង្ហោះនៅ លើបណ្តាញ X ថា ការតេស្ត Multi-Core ទៅលើបន្ទះឈីប A18 Pro បានបង្ហាញថា ខ្ពស់ជាងមុនត្រឹមតែ 10% ប៉ុណ្ណោះ។ ដែលពិន្ទុនេះ គឺទាបជាងការ Snapdragon 8 Gen 4 និង Dimensity 9400។

យោងតាមការបង្ហោះរបស់ @negativeonehero បានបង្ហាញថា បន្ទះឈីប A18 Pro គឺទទួលបាននូវពិន្ទុ 8200 នៅក្នុងការតេស្ត Geekbench multi-core test ប្រៀបធៀបជាមួយនិងបន្ទះឈីប Snapdragon 8 Gen 4 និង Dimensity 9400 គឺទទួលបាននូវពិន្ទុខ្ពស់ដល់ទៅ 10628 ហើយនិង 11739។ ជាមួយនិងពិន្ទុខាងលើនេះ មានការប៉ាន់ស្មានថា ស្មាតហ្វូនថ្នាក់ប្រណិតប្រភេទ Android នឹងមានសមត្ថភាពខ្ពស់ប្រសិនប្រៀបធៀបជាមួយនិង iPhone 16 Pro Series។

និយាយពីពិន្ទុនេះ សម្រាប់បន្ទះឈីប Snapdragon 8 Gen 4 គឺទទួលាបនូវពិន្ទុ 3500 សម្រាប់ការតេស្តទៅលើ Single-core ខ្ពស់ជាងបន្ទះឈីប A18 Pro ដែលធ្វើបានត្រឹម 3,300 ប៉ុណ្ណោះ។ ចំពោះ Dimensity 9400 ក៏មានការពង្រឹងសមត្ថភាព ខ្ពស់ ជាងមុន 20% ផងដែរ ប្រៀបធៀបជាមួយបន្ទះឈីប Dimensity 9300។ សូមជំរាបថា ពិន្ទុខាងលើនេះ គឺគ្រាន់តែជា ព័ត៌មានបែកធ្លាយប៉ុណ្ណោះ មិនអាចយកជាផ្លូវការបាននៅឡើយទេ អ្វីៗគឺរង់ចាំតាមដានបន្តទាំងអស់គ្នា។
