ស្វែងរកពួកយើង:

ការតស្តនៅលើបញ្ជី AnTuTu បង្ហាញថា Honor Power 2 ទទួលបាននូវពិន្ទុខ្ពស់ដល់ទៅ 2.4 លាន

ដោយ

Koun Jab Luffy

03 មករា 2026 12:19 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ទើបតែទម្លាយព័ត៌មានថ្មីអំពីស្មាតហ្វូនជំនាន់ថ្មី Power 2 ខណៈដែលការប្រកាសជាផ្លូវការណ៌ នឹងធ្វើឡើងនៅថ្ងៃទី 5 ខែមករា ឆ្នាំ 2026 ខាងមុខនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity ហើយនឹងមានការតេស្តនៅលើបញ្ជី AnTuTu រួចហើយថែមទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Power 2 នេះ នឹងបំពាក់នូវបន្ទះឈីប Dimensity 8500 Elite SoC។
ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីបនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ទទួលបានពិន្ទុដល់ទៅ 2.4 លាននៅលើ AnTuTu។ ពិន្ទុនេះ ស្រដៀងគ្នាទៅនឹង Geekbench ផងដែរ។ ក្រុមហ៊ុន Honor បានបញ្ជាក់ថា ស្មាតហ្វូន Power 2 នេះ ក៏មានមកជាមួយនឹង Snowman Airbag Stand ដែលជាផ្នែកមួយនៃ limited winter edition accessory សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។
Article image
នៅក្នុងព័ត៌មានថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានបំពាក់នូវ IP68 + IP69 + IP69K សម្រាប់ការពារទឹក និងធូលី ហើយវាក៏មានថាមពលថ្មទំហំ 10,080mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging ។ ផ្អែកទៅលើការបែកធ្លាយជាច្រើនបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor Power 2 នេះ នឹងមានអេក្រង់ទំហំ 6.79 អ៊ីង LTPS OLED ជាមួយនឹងកម្រិត 1.5K resolution ល្បឿន 120Hz refresh rate កាមេរ៉ាមុខ 16MP selfie និងមានពន្លឺ 8,000 nits  HDR brightness។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP + 5MP (Ultra-Wide) dual ផងដែរ។ តាមរូបភាពជាច្រើនទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Power 2 នេះ នឹងមាន 3 ពណ៌គឺ Snow White, Midnight Black និង Sunrise Orange។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB ហើយវាក៏មាន 12GB virtual RAM expansion ផងដែរ៕
ការតស្តនៅលើបញ្ជី AnTuTu បង្ហាញថា Honor Power 2 ទទួលបាននូវពិន្ទុខ្ពស់ដល់ទៅ 2.4 លាន