ស្វែងរកពួកយើង:

ការតេស្តនៅលើបញ្ជី Geekbench បានបង្ហាញថា Huawei P70 Series មានការបំពាក់នូវបន្ទះឈីប Kirin

ដោយ

Koun Jab Luffy

31 មីនា 2024 05:30 ល្ងាច

អាន 3 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series បាននឹងកំពុងតែស្ថិតនៅលើប្រធានបទក្តៅរបស់អ្នកតាមដាន និងសារព័ត៌មានធំៗជាច្រើននៅលើពិភពលោកហើយ ពីព្រោះថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានគេ រំពឹងថា នឹងធ្វើឡើងនៅក្នុងខែមេសានាពេលឆាប់ៗនេះហើយ។ យោងតាមការចែកចាយព័ត៌មាននៅពេលនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Huawei P70 lineup គឺបានឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជី Geekbench រួចរាល់ហើយថែមទាំងមានបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនទៀតផង។
នៅលើបញ្ជីនេះ បញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei ទាំងបីនេះ គឺមានលេខកូដ AL10, AL80 និង AL00។ សម្រាប់លេខ ម៉ូដែល ALT-AL10 ត្រូវបានគេបញ្ជាក់ថា គឺជាលេខម៉ូដែលរបស់ស្មាតហ្វូន Huawei P70។ ជាមួយនិងការធ្វើតេស្តនៅលើ បញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូននេះមានពិន្ទុ 1243 ទៅលើការតេស្ត Single-Core និង ពិន្ទុ 3840 ទៅលើការតេស្ត Multi-Core។ ចំពោះលេខម៉ូដែល ALN-AL80 គឺត្រូវបានគេបញ្ជាក់ថា គឺសម្រាប់ស្មាតហ្វូន P70 Pro គឺទទួលបាននូវពិន្ទុ 1348 និងពិន្ទុ 4114។ រីឯម៉ូដែលគួរអោយចាប់អារម្មណ៌ខ្លាំងជាងគេនោះគឺ MNA-AL00។ ស្មាតហ្វូននេះ គឺទទួលបាននូវពិន្ទុ ដល់ទៅ 1784 សម្រាប់ការតេស្ត Single-Core និងពិន្ទុ 4589 ទៅលើការតេស្ត Multi-Core។ ស្មាតហ្វូននេះអាចម៉ូដែលថ្មី មានឈ្មោះថា Huawei P70 Art។
Article image
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនដែលមានលេខម៉ូដែល AL10 និង AL80 គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 9000s ដែលដូចគ្នាជាមួយបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Mate 60 Pro អញ្ចឹងដែរ។ បន្ទះឈីបនេះដំណើរ ការនៅលើ 12-Core configuration ដែលមាន 2 គ្រាប់រត់ល្បឿន 2.62GHz និង 6 គ្រាប់ទៀតរត់បាន 2.15GHz ខណៈ ដែល 4 គ្រាប់ទៀតរត់បានល្បឿន 1.53GHz។
ចំពោះលេខ AL00 ត្រូវបានគេរំពឹងថា ជាម៉ូដែ P70 Art វិញ ត្រួវបានគេ បញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ Kirin ដែលមានការបំពាក់នូវស៊ីភីយូខុសគ្នាជាមួយនិង ម៉ូដែល មុន។ បន្ទះឈីបនេះ មាន 4 គ្រាប់ រត់បានល្បឿន 2.02GHz និង 3 គ្រាប់រត់បានល្បឿន 2.75GHz និងមួយគ្រាប់ទៀត រត់បានល្បឿន 3.19GHz។ បន្ថែមពីនេះ នៅលើបញ្ជី Geekbench ថែមទាំងបានបញ្ជាកក់ទៀតថា ស្មាតហ្វូនរត់បានល្បឿន 12GB។
ស្មាតហ្វូនទាំងបីនេះ បានឆ្លងកាត់ការចុះបញ្ជីនៅលើ Chin Radio certification រួចហើយ ដែលមានលេខម៉ូដែល ADY-AL10 (P70), HBN-AL80 (P70 Pro) និង HBP-AL00 (P70 Art)។ ស្មាតហ្វូននេះត្រូវបានអ្នកទម្លាយ Digital Chat Station បញ្ជាក់ថា សម្រាប់ម៉ូដែលស្តង់ដារ P70 នឹងមានការទ្រទ្រង់ជាមួយនិងប្រព័ន្ធផ្កាយរណប BeiDou satellite មានមុខងារផ្ញើរពេលមានអាសន្ន ខណៈដែលម៉ូដែល P70 Pro និង P70 Art នឹងមានការទ្រទ្រង់ជាមួយនិងប្រព័ន្ធផ្កាយរណប BeiDou Satellite ដូចគ្នាប៉ុន្តែ អាចប្រើប្រាស់មុខងារផ្ញើរសារក៏បាន និងវីដេអូខលក៏បាន តាមរយៈ Tiantong 1។ មានការរំពឹងថា Huawei P70 series នឹងមានបង្ហាញវត្តមានជាផ្លូវការនៅខែមេសាខាងមុខនេះហើយ។
ការតេស្តនៅលើបញ្ជី Geekbench បានបង្ហាញថា Huawei P70 Series មានការបំពាក់នូវបន្ទះឈីប Kirin