
យោងតាមព័ត៌មានថ្មីនៅពេលនេះ បង្ហាញថា ស្មាតហ្វូន Flagship របស់ចិនដែលមានកំពុងតែមានការពេញនិយមខ្លាំងនោះត្រូវបានតេស្តចេញពី JerryRigEverything ពិតជាអស្ចារ្យមែនទែន។ យោងតាមការតេស្តទៅលើភាពធន់ចុងក្រោយបំផុតចេញពី Zack Nelson នៅថ្ងៃនេះ គឺបានធ្វើតេស្តទៅលើស្មាតហ្វូន Xiaomi 17 Pro ដែលជាស្មាតហ្វូន Flagship មានរូបរាងស្រៀងគ្នាទៅនឹង iPhone 17 Pro ហើយ។ ទៅលើរូបរាងផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ Mini Display មួយនៅជាប់ជាមួយនឹងកាមេរ៉ា ដែលមានឌីស្សាញឡើងសម្រាប់ការគ្រប់គ្រងបានលឿន ឬសារ Notifications។ នៅក្នុងការតេស្តថ្មីនេះ គឺគេចង់ដឹងទៅលើភាពធន់របស់ស្មាតហ្វូន Flagship នេះ។
អេក្រង់ខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 6.3-អ៊ីង AMOLED កាពារដោយកញ្ចក់ការពារ Dragon Glass 3.0 ដែលផលិតដោយក្រុមហ៊ុន Xiaomi ពិតជាមានភាពរឹងមាំខ្លាំងមែនទែន។ នៅក្នុងការតេស្តកម្រិត Level 6 បានបង្ហាញថា កញ្ចក់អេក្រង់នេះ គឺមិនមានបញ្ហាឆ្កូតនោះទេ ខណៈដែកនៅក្នុងកម្រិត Level 7 គឺមានស្នាមបន្តិចប៉ុណ្នោះ។

តាមការបញ្ជាក់របស់លោក Zack Nelson បានអោយដឹងថា អេក្រង់ស្មាតហ្វូនថ្មីនេះ មានភាពធន់ស្ទើតែដូចគ្នាទៅនឹងកញ្ចក់ Corning Ceramic Shield 2 ដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 17 Pro។ គាត់បានកត់សម្គាល់ កញ្ចក់ Dragon Crystal នេះ គឺជាប្រភេទកញ្ចក់ដែលល្អជាងគេនៅលើស្មាតហ្វូន Android ដែលយើងធ្លាប់បានតេស្ត។ យ៉ាងណាមិញ នៅពេលដែលពត់ទៅលើស្មាតហ្វូននេះ គឺយើងអាចមើលឃើញនូវផ្នែកខាងក្រោយធ្វើពីប្លាស្ទិក ដែលមិនមែនជាកញ្ចក់នោះទេ។ នេះអាចចាត់ទុកថា ស្មាតហ្វូននេះ ហាក់ដូចជានៅក្នុងកម្រិតស្មាតហ្វូន Mid-Range។ ប៉ុន្តែការប្រើប្រាស់បែបនេះ ក៏មានអត្ថប្រយោជន៍ច្រើនផងដែរ ដោយធ្វើអោយទម្ងន់ស្រាលជាងមុន ការការពារការធ្លាក់បានប្រសើរជាងមុន និងតម្លៃទាបទៅលើការជួសជុលផងដែរ។ យ៉ាងណាមិញ ស្មាតហ្វូននេះមានតម្លៃខ្ពស់ប្រហែលជា $900 ផងដែរ។

នៅក្នុងការតេស្តទៅលើកញ្ចក់នៅខាងក្រោយអេក្រង់ខាងក្រោយរបស់ស្មាតហ្វូននេះ គឺជាប្រភេទ Standard ដែលវាឆ្កូតនៅក្នុងកម្រិត Level 6។ ដូចនេះ មិនមានការប្រើប្រាស់នូវកញ្ចក់ការពារ Dragon Glass 3.0 ដូចផ្នែកខាងមុខរបស់ស្មាតហ្វូននេះទេ។ សម្រាប់គែមអាលុយមីញ៉ូមរបស់ស្មាតហ្វូននេះ ក៏ធន់ទៅនឹងការតេស្តទៅលើភាពកោងរបស់ស្មាតហ្វូននេះផងដែរ ហើយ មិនមានស្នាមប្រេះអ្វីនោះទេ។

នៅក្នុងការតេស្តទៅលើការដុតនៅលើអេក្រង់ស្មាតហ្វូននេះ ក៏ត្រឡប់មកកាន់សភាពដើមវិញដោយមិនមានស្នាមដុំខ្មៅនៅលើអេក្រង់នោះទេ។ សរុបមក សមាតហ្វូននេះគឺមានភាពធន់ គ្រាន់តែការប្រើប្រាស់នូវប្លាស្ទិកនៅផ្នែកខាងក្រោយអាចនឹងក្លាយជាការខកចិត្តបន្តិចបន្តូចផងដែរសម្រាប់អ្នកប្រើប្រាស់៕
