ស្វែងរកពួកយើង:

ការធ្វើតេស្តនៅលើបញ្ជី AnTuTu ទៅលើ OnePlus Ace 5 Pro ទទួលបានពិន្ទុ 3.2 លាន

ដោយ

Koun Jab Luffy

24 ធ្នូ 2024 02:28 រសៀល

អាន 2 នាទី

Article image
OnePlus ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិន ត្រូវបានគេរាយការណ៌ថា នាថ្ងៃទី 26 ខែធ្នូខាងមុខនេះ ក្រុមហ៊ុននេះ នឹងមានការប្រារព្ធពិធីសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OnePlus Ace 5 series នៅលើទីផ្សារប្រទេសចិនដោយស្មាតហ្វូនថ្មីនេះមាន 2 ម៉ូដែល គឺ Ace 5 និង Ace 5 Pro។ ខណៈដែលលក្ខណៈសម្បត្តិទូទៅត្រូវបបានទម្លាញស្ទើរតែទាំងស្រុងហើយនោះ នៅថ្ងៃនេះមានការបែកធ្លាយថ្មីបានបង្ហាញពីសមត្ថភាពរបស់ម៉ូដែល Pro ថែមទៀតហើយ ដោយក្នុងនោះមានទាំងការបញ្ជាក់ពីសិនស័រកាមេរ៉ា ថាមពលថ្ម រួមនិងកម្លាំងសាកផងដែរ។
ផ្អែកតាមអ្វីដែលក្រុមហ៊ុន OnePlus បង្ហោះនៅលើ Weibo គឺបញ្ជាក់ថា ស្មាតហ្វូន OnePlus Ace 5 Pro ទទួលបានពិន្ទុខ្ពស់ដល់ទៅ 3.2 លាន នៅលើបញ្ជីតេស្តសមត្ថភាព AnTuTu benchmark។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ ជាមួយនិងពិន្ទុលើសពី 3 លាននេះ អាចបញ្ជាក់យ៉ាងច្បាស់ថា នេះគឺជាសញ្ញាណល្អទៅលើកម្លាំងម៉ាស៊ីនប្រៀបធៀបជាមួយនិងម៉ូដែលផ្សេងៗ។
Article image
ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា គឺមានថ្មទំហំ 6100mAh។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន OnePlus អោយដឹងថា ស្មាតហ្វូននេះអាចលេងហ្គេមកម្រិត 120FPS បានដល់ទៅ 7 ម៉ោង។ ជាមួយគ្នានេះតាមរយៈនៃឆ្នាំងសាកកម្លាំង 100W fast charging សាកថ្មពេញ 100% គឺប្រើប្រាស់ពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ។ OnePlus Ace 5 Pro នឹងមានកាមេរ៉ាគោលទំហំ 50MP Sony IMX906 ដូចកាមេរ៉ា Realme GT7 Pro និង Nubia Z70 Ultra អញ្ចឹងដែរ។ នៅលើស្មាតហ្វូននេះក៏នឹងប្រើប្រាស់នូវប្រព័ន្ធចាប់រូបភាពជំនាន់ចុងក្រោយរបស់ OPPO ផងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យាការពារទឹក និងធូលី IP65 រួមនិង “Dual Ice Core VC” ដែលជាប្រព័ន្ធត្រជាក់ ក៏ដូចជា បន្ទះឈីប e-sports Wi-Fi G1 chip ថែមទៀតផង។