ស្វែងរកពួកយើង:

ការនាំចេញ Huawei Pura 70 Series កើនឡើង 125% ប្រៀបធៀបជាមួយ Huawei P60 Series

ដោយ

Koun Jab Luffy

18 កក្កដា 2024 11:04 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានធ្វើការនាំចេញនូវស្មាតហ្វូនជំនាន់ថ្មី Pura 70 series នៅលើទីផ្សារប្រទេសចិនជាមួយនិងការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ Kirin។ យោងតាមរបាយការណ៌ថ្មីចុងក្រោយដែលចែកចាយដោយ Huawei insider បានបញ្ជាក់ថា ការនាំចេញនូវស្មាតហ្វូនថ្មីនេះ គឺមានការកើនឡើងដល់ទៅ 125% ប្រៀបធៀបជាមួយនិងការនាំចេញរបស់ស្មាតហ្វូន Huawei P60 series ដែលចេញលក់កន្លងមក។
ទាក់ទងនឹងព័ត៌មាននេះដែរ ក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារដែលមានឈ្មោះថា TechInsights បានចេញនូវរបាយការណ៌ចុងក្រោយរបស់ខ្លួនដោយបានបញ្ជាក់ថា ការនាំចេញស្មាតហ្វូន Mate 60 Pro រយៈពេល 5 ខែ កន្លងមក គឺបានចំនួន 6.2 លានគ្រឿង។ របាយការណ៌ខាងលើនេះ ក៏បានធ្វើការព្យាករណ៌ថា ការនាំចេញស្មាតហ្វូនជំនាន់ថ្មី Pura 70 series នៅក្នុងឆ្នាំ 2024 នេះ គឺនឹងឈានដល់ចំនួន 10 លានគ្រឿង។
Article image
Pura 70 series មានចំនួន 4 ម៉ូដែល រួមមានដូចជា Pura 70, Pura 70 Pro, Pura 70 Pro+ និង Pura 70 Ultra។ សម្រាប់ Pura 70 ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវបន្ទះឈីប Kirin 9000S1 ខណៈដែលម៉ូដែលផ្សេងទៀត គឺដំណើរការដោយបន្ទះឈីប Kirin 9010។ និយាយពីរូបរាងវិញ ស្មាតហ្វូនម៉ូដែលស្តង់ដារ Pura 70 មានអេក្រង់ទំហំ 6.6 អ៊ីង ខណៈដែលម៉ូដែលផ្សេងៗគឺមានការប្រើប្រាស់នូវអេក្រង់ធំជាងគឺមានទំហំ 6.8 អ៊ីង។ អេក្រង់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺសុទ្ធតែមានការប្រើប្រាស់នូវបន្ទះអេក្រង់ LTPO OLED គាំទ្រដោយកម្រិតពណ៌ 1B colors ហើយនិងមានកម្រិតពន្លឺ peak brightness 2500 nits។ ស្មាតហ្វូនទាំងអស់នេះ គឺមានការបំពាក់នូវស៊ុមអាលុយមីនីញ៉ូម និងមានបច្ចេកវិទ្យា IP68 ការពារទឹក និងធូលី ដូចៗគ្នា។
Article image
និយាយពីកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មីចំនួន 3 គឺមានការបំពាក់នូវកាមេរ៉ាគោលគាំទ្រដោយ variable aperture មុខងារ OIS។ ស្មាតហ្វូន Pura 70, Pura 70 Pro និង Pura 70 Pro Plus មានការបំពាក់នូវសិនស័រទំហំ 1/1.3 អ៊ីង មានកាមេរ៉ាទំហំ 50MP ខណៈដែលម៉ូដែល Ultra ប្រើប្រាស់នូវសិនស័រ 1 អ៊ីង។ ក្រៅពីកាមេរ៉ាគោលនេះ នៅលើស្មាតហ្វូន Pura 70 ក៏នូវមានកាមេរ៉ាទំហំ 12MP 125mm periscope telephoto (5x) និង 13MP ultrawide ផងដែរ។ សម្រាន់ម៉ូដែល Pro និង Pro Plus គឺមានកាមេរ៉ា 48MP telephoto ហ៊្សូមបាន 3.5x optical zoom និង 12.5MP ultrawide។ ចំពោះម៉ូដែល Pura 70 Ultra គឺមានកាមេរ៉ា 40MP ultrawide និង 50MP 3.5x telephoto។ និយាយពីកាមេរ៉ាគោល Ultra ក៏មានការតម្លើងមកជាមួយនូវ retractable lens ផងដែរ។
ការនាំចេញ Huawei Pura 70 Series កើនឡើង 125% ប្រៀបធៀបជាមួយ Huawei P60 Series