
កាលពីខែកុម្ភៈ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន BYD បានធ្វើការនាំចេញរថយន្ត Plug-in-hybrid Pick up ដ៏ពេញនិមយរបស់ខ្លួនម៉ូដែល BYD Shark 6 បានចំនួនដល់ទៅជាង 2,000 គ្រឿងនៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ដែលធ្វើឲ្យរថយន្ត Pick up របស់ក្រុមហ៊ុនចិនមួយនេះទទួលបានប្រជាប្រិយភាពខ្លាំងជាងរថយន្ត Pick up ក្រុមហ៊ុនជប៉ុនដូចជា Isuzu D-Max និង Mitsubishi Triton ប៉ុន្តែ ស្ថិតនៅក្រោមរថយន្ត Ford Ranger របស់អាមេរិក និង Toyota HiLux របស់ជប៉ុន។
Ford Ranger បានក្លាយជារថយន្ត Pick up ute ដែលលក់ដែលខ្លាំងបំផុតនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។ ដែលតាមទិន្នន័យលក់ពី VFACTS បានឲ្យដឹងថា Ford Ranger លក់បានចំនួន 4,040 គ្រឿង សរុបទាំងម៉ូដែល 4x2 និង 4x4។ រី Toyota HiLux លក់បានចំនួន 3,616 គ្រឿង, Isuzu D-Max លក់បានចំនួន 2022 គ្រឿង, Mitsubishi Triton លក់បានចំនួន 1,420 គ្រឿង, Mazda BT-50 លក់បានចំនួ 1,412, និង Nissan Navara លក់បានចំនួន 774 គ្រឿង។ ខណៈដែល BYD Shark 6 លក់បានចំនួន 2,026 គ្រឿង ឈរនៅលំដាប់លេខបីបន្ទាប់ពី Ford Ranger និង Toyota Hilux។

BYD Shark 6 ត្រូវបានក្រុមហ៊ុនចាប់ផ្តើមធ្វើការចែកចាយដំបូងក្នុងខែមករា ឆ្នាំ 2025 ក្នុងទីផ្សារអូស្ត្រាលី ខណៈដែលរថយន្ត Plug-in-hybrid Pick up ដ៏ពេញនិយមមួយនេះ ទទួលបានការបញ្ជាទិញមុនដល់ទៅជាង 5,500 គ្រឿង បន្ទាប់ពីរបាយការណ៍នៃការបញ្ជាទិញមានចំនួន 4,000 គ្រឿងកាលពីខែវិច្ឆិកា ឆ្នាំ 2024។

យ៉ាងណាមិញ នៅប៉ុន្មានសប្តាហ៍ដំបូងនៃការចែកចាយ BYD Shark 6 ត្រូវបានរងផលប៉ះពាល់ដោយការធ្វើកូដកម្មកំពង់ផែដែលធ្វើឲ្យរថយន្តនេះចំនួនប្រហែល 3,000 គ្រឿង បានជាប់គាំងនៅលើកប៉ាល់នៅឆ្នេរសមុទ្រអូស្ត្រាលី ដើម្បីរង់ចាំចូលចត និងទម្លាក់រថយន្តចេញ។

BYD Shark 6 ស៊េរីឆ្នាំ 2026 បានឈរនៅចំណាត់ថ្នាក់លេខ 6 ជារថយន្ត ute ដែលលក់ដាច់ខ្លាំងបំផុតកាលពីខែកុម្ភៈ ដោយបានវ៉ាដាច់រថយន្ត Mazda CX-5 ដែលលក់បានចំនួន 1,932 គ្រឿង, Kia Sportage ដែលលក់បានចំនួន 1,927 គ្រឿង និង Hyundai Kona ដែលក់បានចំនួន 1,889 គ្រឿង។ ពBYD Shark 6 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ $57,900 (មិនទាន់គិតពន្ធ) ដែលជាតម្លៃសមរម្យបើធៀបនឹងគូប្រជែងក្នុងទីផ្សារអូស្ត្រាលី។

BYD Shark 6 ក៏នឹងក្លាយជារថយន្ត PHEV Pick up ដែលនឹងកាត់បន្ថយទីផ្សារនៃរថយន្ត Ford Ranger PHEV ស៊េរីថ្មីដែលត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃខ្ទង់ $70,000 និងម៉ូដែល Cannon Alpha PHEV ដែលមានតម្លៃចាប់ពីខ្ទង់ $63,990៕
