ស្វែងរកពួកយើង:

ការនាំចេញស្មាតហ្វូន Huawei Pura 70 series ទៅកាន់ទីផ្សាររុស្សី មានការកើនឡើង 60%

ដោយ

Koun Jab Luffy

26 កញ្ញា 2024 10:02 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានព័ត៌មានថ្មីបានិយាយថា ការនាំចេញរបស់ស្មាតហ្វូន Huawei Pura 70 series ទៅកាន់ទីផ្សារប្រទេសរុស្សីគឺមានការកើនឡើងដល់ទៅ 60%។ បើតាមសារព័ត៌មានរបស់រុស្សីថ្មីៗនេះ បាននិយាយថា ស្មាតហ្វូន Huawei Pura 70 Series នេះពិតជាធ្វើបានយ៉ាងល្អនៅក្នុងទីផ្សាររបស់អ្នកប្រើប្រាស់។ ស្មាតហ្វូននេះគឺជាម៉ូដែល Flagship ដែលមានការឌីស្សាញរូបរាងប្លែក និងមុខងារពិសេសៗជាច្រើន ហើយនឹងមានការលក់ដ៏ខ្លាំងក្លានៅលើទីផ្សារនេះ។ និយាយទៅនេះគឺជាស្មាតហ្វូនដែលមានតម្រូវការខ្លាំងក្លាបំផុតនៅក្នុងរយៈពេលប៉ុន្មានខែមុននេះ។
របាយការណ៍ដដែលនេះ បានបន្តថា ការនាំចេញស្មាតហ្វូន Huawei Pura 70 series នៅក្នុងប្រទេសរុស្សីត្រឹមតែរយៈពេលតែ 45 ថ្ងៃនៅក្នុងការលក់ថ្ងៃដំបូង គឺក៏មានការកើនឡើងដល់ទៅ 60% ទៅហើយ។ បើទោះបីជាស្មាតហ្វូននេះមានតម្លៃខ្ពស់ជាងមុនដល់ទៅ 33% ក៏ដោយ ស្មាតហ្វូនថ្មីនេះ គឺបានក្លាយជាម៉ូដែលថ្មីមួយ ដែលមានការពេញនិយមខ្លាំងបំផុតនៅក្នុងចំណោមអ្នកប្រើប្រាស់។
Article image
ការលក់ដាច់ខ្លាំងនោះ គឺដោយសារតែស្មាតហ្វូនជំនាន់ថ្មី Standard Pura 70 នេះមានការពេញនិយមខ្លាំងក្លាជាងម៉ូដែល high-end មួយចំនួនទៀត។ ការនាំចេញសរុបទៅលើស្មាតហ្វូន Pura 70 series នេះ គឺមានចំនួន 61% នៃ ។ សម្រាប់ពណ៌ Green និង Brown គឺលក់ដាច់ខ្លាំងមែនទែននៅក្នុងប្រទេសរុស្សី។ ពណ៌ទាំងពីររបស់ស្មាតហ្វូននេះគឺមានប្រហែលជា 70% នៃការលក់ស្មាតហ្វូន Pura 70 Ultra នេះ។
Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនថ្មីនេះ គឺបានជួយក្រុមហ៊ុននេះ អោយស្ថិតនៅក្នុងបញ្ជី Top 5 ថែមទៀតផងនេះគឺដោយសារតែការប្រើប្រាស់ Lens ដ៏ខ្លាំងក្លា បន្ទះឈីប Kirin 9010 5G និង EMUI 14.2។ អ្នកវិភាគជាច្រើន បាននិយាយថា ក្រុមហ៊ុន Huawei អាចលក់ស្មាតហ្វូន Huawei Pura 70 series បានរហូតដល់ទៅ 10 លានគ្រឿងនៅឆ្នាំនេះ។ ស្មាតហ្វូន Flagship នេះ នៅតែជាប្រធានបទក្តៅនៅក្នុងទីផ្សារដោយសារតែវាមានរូបរាងថ្មី និងបច្ចេកវិទ្យាអស្ចារ្យជាច្រើន៕
ការនាំចេញស្មាតហ្វូន Huawei Pura 70 series ទៅកាន់ទីផ្សាររុស្សី មានការកើនឡើង 60%