
នៅថ្ងៃនេះ មានដំណឹងថា ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងលក់ស្មាតហ្វូននៅក្នុងឆ្នាំនេះ គឺនឹងចំនួនកាន់តែច្រើនជាង ឆ្នាំមុន។ បើតាមសេចក្តីរាយការណ៍ថ្មីនេះ គឺបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះត្រូវគេបានកម្ម៉ង់ ផលិតបន្ថែមទៅលើស្មាតហ្វូន និងថេប្លេតជាច្រើន នៅក្នុងត្រីមាសទី 2 នៅក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ បើតាមការបញ្ជាក់នៅ ក្នុងរបាយការណ៍មួយរបស់សារព័ត៌មាន TheElec ក៏បានបង្ហាញផងដែរថា ចំនួននៃការផលិតទៅលើស្មាតហ្វូន និងថេប្លេត Galaxy គឺមានការកើនឡើង 3% សម្រាប់ត្រីមាសទី 2 ឆ្នាំ 2024 នេះ។
បើធ្វើការបញ្ចូលគ្នាជាមួយនឹងការផលិតទៅលើស្មាតហ្វូន ហើយនិងថេប្លេតនេះ គឺមានចំនួនច្រើនជាងមុនដល់ទៅ 22% នៅក្នុងត្រីមាសទី 1 កន្លងទៅ។ ដូច្នេះផ្អែកលើរបាយការណ៌នេះ មានការរំពឹងថា ចំនួននៃការផលិតទៅលើស្មាតហ្វូន និងថេប្លេត Galaxy នឹងមានចំនួនច្រើនជាងឆ្នាំមុនដល់ទៅ 13% នេះ គឺដោយសារតែការរំពឹងល្អជាងមុនទៅលើស្មាតហ្វូន Galaxy S24 series។ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការផលិតស្មាតហ្វូន និងថេប្លេត Galaxy ចំនួន 49.9 លានគ្រឿងនៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះដែលខ្ពស់ជាងត្រីមាសទី 2 ឆ្នាំ 2023 ដល់ទៅ 3% ។
សម្រាប់ឆមាសទី 1 ឆ្នាំ 2024 នេះ ចំនួននៃការផលិតសរុបគឺមានដល់ទៅ 114.4 លានគ្រឿង។ ចំនួននេះ មិនរាប់បញ្ចូលនូវ ការផលិតទៅលើឧបករណ៍ជាច្រើនដែលផលិតចេញពី ODMs ដូចជា Wingtech របស់ចិននោះទេ។ យ៉ាងណាមិញ របាយការណ៍នេះ បាននិយាយទៀតថា ក្រុមហ៊ុន Samsung អាចនឹងកាត់បន្ថយទៅលើចំនួននៃការផលិតស្មាត ហ្វូននៅក្នុង ឆមាសទី 2 នៅក្នុងឆ្នាំនេះ ដើម្បីទទួលបាននូវប្រាក់ចំនេញ។ ក្រុមហ៊ុននេះ មិនចង់ផលិតស្មាតហ្វូន Galaxy A និង Galaxy Z Series ច្រើនពេកនោះទេ។ ផ្អែកទៅលើការលក់នៃស្មាតហ្វូនបត់បាននោះ Galaxy Z Flip 6 និង Galaxy Z Fold 6 ក្រុមហ៊ុន Samsung អាចនឹងកែប្រែទៅលើចំនួននៃការផលិតផងដែរ។

ការនាំចេញស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung នៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំនេះ គឺមានចំនួន 59.5 លានគ្រឿង ប៉ុន្តែការនាំចេញអាចនឹងធ្លាក់ចុះក្រោម 55 លានគ្រឿង នៅក្នុងត្រីមាសទី 2 នេះ។ ប្រាក់ចំនូលរបស់ក្រុមហ៊ុន បច្ចេកវិទ្យា យក្សរបស់កូរ៉េខាងត្បូងនេះ នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះគឺមានចំនួន KRW 33.53 ទ្រីលានវ៉ុន ($24 ពាន់លានដល្លារ) ខណៈពេលដែលប្រាក់ចំណេញទៅលើប្រតិបត្តិការគឺមានចំនួន KRW 3.51 ទ្រីលានវ៉ុន ($2.52 ពាន់លានដល្លារ)។ នេះមាន ន័យថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ គឺមានចំនួន 10.5% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ។ នៅក្នុងត្រីមាសទី 2 នេះ ប្រាក់ចចំណូលនេះ គឺមានចំនួន KRW 29 ទ្រីលានវ៉ុន ($20.87 ពាន់លានដល្លារ) ខណៈពេលដែលប្រាក់ចំនេញ គឺមានចំនួន KRW 2.8 ទ្រីលានវ៉ុន ($2.01 ពាន់លានដល្លារ) ៕
