ស្វែងរកពួកយើង:

ការបង្ហាញខ្លួន Nova 15 series នឹងមានការពន្យាពេលដោយសារ Huawei ផ្តោតខ្លាំងលើ Mate 80 និង Mate X7

ដោយ

Koun Jab Luffy

14 វិច្ឆិកា 2025 09:38 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានអះអាងថា ក្រុមហ៊ុន Huawei នឹងមានការបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Mate 80 Series និងស្មាតហ្វូនបត់បាន Mate X7 នៅប្រទេសចិនក្នុងខែនេះហើយ ខណៈដែលរបាយការណ៍ថ្មីជាច្រើនទៀតបានបញ្ជាក់ថា ក្រុមហ៊ុននេះក៏អាចនឹងមានប្រកាសចេញនូវស្មាតហ្វូន Nova 15 Series នៅក្នុងប្រទេសនេះនាខែធ្នូខាងមុខនេះផងដែរ។ នៅថ្ងៃនេះ ផ្អែកតារទម្លាយចុងក្រោយមួយបាននិយាយថា ក្រុមហ៊ុននេះ នឹងមិនទាន់មានការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី Nova 15 នៅក្នុងឆ្នាំនេះនោះទេ។
ការបែកធ្លាយដែលចេញពីប្រភពនៅក្នុងប្រទេសចិននេះ បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មីត្រកូល Mate ដែលរួមមានស្មាតហ្វូន Mate 80 Series និង Mate X7 គឺបានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសជាផ្លូវការហើយ។ សម្រាប់ស្មាតហ្វូន  Nova 15 series ទំនងជាមិនទាន់បង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខនេះទេ។ នៅក្នុងរយៈពេលនេះក្រុមហ៊ុននេះ គឺមានការផ្តោតខ្លាំងទៅលើការធានាបាននូវផលិតកម្មរបស់ខ្លួនអោយបានគ្រប់គ្រាន់ និងការធ្វើប្រូម៉ូសិនសម្រាប់ស្មាតហ្វូនត្រកូល Mate នេះដែលស្មាតហ្វូននេះ ក៏ជាស្មាតហ្វូនប្រភេទប្រណិតផងដែរ។
Article image
ការពន្យារពេលក្នុងការប្រកាសស្មាតហ្វូន Nova នេះអាចពាក់ព័ន្ធទៅនឹងការសម្រួលទៅលើខ្សែសង្វាក់ផលិតកម្មនៃផលិតផលទាំងអស់ និងការបង្កើនទៅលើប្រសិទ្ធិភាពនៃពេលវេលាក្នុងការប្រកាសស្មាតហ្វូនរបស់ខ្លួនផងដែរ។  តាមរបាយការណ៍ជាច្រើនអោយដឹងថា ស្មាតហ្វូន Nova 15 នេះនឹងមានច្រើនម៉ូឌែលសម្រាប់ជ្រើសរើសដែលក្នុងនោះក៏មានស្មាតហ្វូន  Nova 15 Ultra ផងដែរ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលទំហំ 50MP ជាមួយនឹង  1/1.3 អ៊ីង, 13MP Ultra-wide lens, 50MP periscope telephoto និង Multispectral sensor ផងដែរ។
Article image
ស្មាតហ្វូនស៊េរីថ្មី Nova 15 Ultra នេះ នឹងមានបន្ទះឈីប Kirin ហើយវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 6។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប 6,500mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 100W charging។ ស្មាតហ្វូននេះនឹងភ្ជាប់ជាមួយនឹងមុខងារជាច្រើនទៀតដូចជា Satellite Connectivity, Metal Middle Frame និង IP68/69 សម្រាប់ការពារទឹក និងធូលី។ ក្រៅពីស្មាតហ្វូនត្រកូល Ultra ក៏មានស្មាតហ្វូន Huawei Nova 15 និង Nova 15 Pro ផងដែរ៕
ការបង្ហាញខ្លួន Nova 15 series នឹងមានការពន្យាពេលដោយសារ Huawei ផ្តោតខ្លាំងលើ Mate 80 និង Mate X7