ស្វែងរកពួកយើង:

ការបង្ហាញខ្លួនរបស់ស្មាតហ្វូន Huawei Nova 13 series ត្រូវគេទម្លាយថា នឹងពន្យារពេលរហូតដល់ខែកក្កដាខាងមុខ

ដោយ

Koun Jab Luffy

24 ឧសភា 2024 08:11 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា បានកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Nova 13 series ដែលជាសមិទ្ធិផលថ្មីរបស់ខ្លួនហើយ។ កាលពីប៉ុន្មានសប្តាហ៍មុននេះ មានការរំពឹងថា ក្រុមហ៊ុនចិនមួយនេះ នឹងបង្ហាញវត្តមាននូវស្មាតហ្វូននេះនៅក្នុងពេលឆាប់ៗនេះផងដែរ។ ប៉ុន្តែនៅពេលនេះ មានការបែកធ្លាយថ្មីមួយបានបញ្ជាក់ថា កាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូននេះ អាចនឹងមានការពន្យារពេល ដែលអាចនឹងត្រូវរង់ចាំយូរជាងនេះ។
បើតាមអ្នកទម្លាយ Beijing Digital Master ដែលបង្ហោះនៅលើ Weibo បានអះអាងថា ស្មាតហ្វូន Nova 13 នេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ ដែលអាចនឹងប្រព្រឹត្តិទៅនៅក្នុងខែកក្កដាខាងមុខនេះ។ បើតាមការព្យាករណ៌កន្លងមក បាននិយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Huawei Developer Conference (HDC) 2024 ដែលនឹងធ្វើឡើងនៅថ្ងៃទី 21 ខែមិថុនាខាងមុខនេះ។ ដូច្នេះសម្រាប់ការពន្យារពេលដល់ខែកក្កដាខាងមុខនេះ គឺអាចនឹងក្លាយជាពិតផងដែរ ។
Article image
ជាមួយនិងដំណឹងនេះ អ្នកទម្លាយរូបនេះ នៅមិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះនៅឡើយទេ។ សូមជំរាបថា កន្លងមក ស្មាតហ្វូន Nova 12 series ក៏ធ្លាប់មានការពន្យារពេលក្នុងការបង្ហាញខ្លួនរហូតដល់ចុងខែធ្នូ ឆ្នាំ 2023 ផងដែរ។ បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ Nova 13 អាចនឹងបំពាក់នូវបន្ទះឈីប Kirin 9010 ដែលបានប្រើប្រាស់ដំបូងបំផុតនៅលើស្មាតហ្វូន Pura 70 Ultra នេះផងដែរ។ បន្ទះឈីបនេះ គឺមានការបង្កើននូវសមត្ថភាពខ្លាំងក្លាបើធៀបជាមួយនឹង Kirin 9000s ហើយវាមានបច្ចេកវិទ្យា 5G connectivity។
Article image
សម្រាប់អេក្រង់របស់ស្មាតហ្វូននេះ គឺមានកម្រិតភាពច្បាស់ 1.5K ហើយនៅលើស្មាតហ្វូនេះ ក៏មានការពង្រឹងទៅលើប្រព័ន្ធ  XMAGE ផងដែរ។ ស្មាតហ្វូន Nova 13 series នេះ ក៏អាចនឹងមានបច្ចេកវិទ្យា 2-way Beidou satellite communication technology ថែមទៀតផង។ បច្ចេកវិទ្យាថ្មីនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការផ្ញើ និងទទួលនូវសារបានតាមរយៈបច្ចេកវិទ្យា Beidou satellites ទោះបីស្ថិតនៅក្នុងទីតាំងដែលមិនមានបណ្តាញ network ក៏ដោយ។ ក្រៅពីការលើកឡើងខាងលើនេះ នៅមិនទាន់មានព័ត៌មានដែលនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei Nova 13 series នេះទេ នៅក្នុងពេលនេះ៕
ការបង្ហាញខ្លួនរបស់ស្មាតហ្វូន Huawei Nova 13 series ត្រូវគេទម្លាយថា នឹងពន្យារពេលរហូតដល់ខែកក្កដាខាងមុខ