ស្វែងរកពួកយើង:

ការបង្ហាញវត្តមាន Huawei Mate 70 series អាចនឹងមានការពន្យាពេល!

ដោយ

Koun Jab Luffy

25 មេសា 2024 10:41 ព្រឹក

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមជាច្រើននាពេលកន្លងមក បានបញ្ជាក់ថា ស្មាតហ្វូនថ្នាក់ប្រណិត Huawei Mate 70 series នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនាខែតុលាឆ្នាំនេះហើយ ខណៈដែលព័ត៌មានមួយចំនួន ក៏បានលើកឡើងពីការពន្យាពេលផងដែរ។ ថ្មីៗនេះបើតាមការបង្ហោះនៅលើបណ្តាញ Weibo បានបញ្ជាក់ពីកត្តាមួយចំនួនដែលនឹងអាចធ្វើអោយមានភាពរអាក់រអួលនៅក្នុងការប្រកាសចេញរបស់ស្មាតហ្វូននេះផងដែរ។
អ្នកទម្លាយ @FixedFocus បាននិយាយថា នៅពេលនេះ ហ្វេនៗរបស់ក្រុមហ៊ុន Huawei គឺមានការចាប់អារម្មណ៍ខ្លាំងទៅលើការជាវស្មាតហ្វូនជំនាន់ថ្មី Pura 70 models ហើយក៏មានអ្នកខ្លះរង់ចាំនូវម៉ូដែលថ្មីផងដែរ។ បើតាមការបញ្ជាក់ពីហ្វេនមួយរូបបាននិយាយថា នៅពេលនេះ លោកទិញ Pura 70 ជាមុនសិន ដើម្បីទទួលបាននូវការប្រើប្រាស់ និងបទពិសោធន៌ថ្មីៗ ដែលមានការអភិវឌ្ឍនថ្មីរបស់ Huawei។  លោកបានបន្ថែមថា សម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី ដែលលោកចង់សំដៅទៅលើ Huawei Mate 70 series នោះ គឺអាចនឹងត្រូវរង់ចាំយូរបន្តិច គឺអាចយឺតជាងស្មាតហ្វូនជំនាន់មុន Mate 60 ដែលបានបង្ហាញវត្តមានកាលពីខែសីហា 2023។
សូមជំរាបថា កន្លងមកមានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Mate 70 series នៅក្នុងត្រីមាសទី 2 ខាងមុខនេះ។ បន្ទាប់មកក៏មានអ្នកទម្លាយមួយរូបបានចេញមកនិយាយថា ស្មាតហ្វូនជំនាន់ថ្មី នឹងបង្ហាញវត្តមាននៅពាក់កណ្តាលខែតុលាវិញ ដោយក្រុមហ៊ុននេះមានគោលដៅប្រកួតប្រជែងជាមួយនិងស្មាតហ្វូន iPhone 16 series។  ជាមួយគ្នានេះក៏មានការឡើងនូវចំណុចមួយចំនួន ដែលនឹងធ្វើអោយការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះមានភាពយឺតយ៉ាវផងដែរ ក្នុងនោះមានដូចជាៈ HarmonyOS NEXT, New Kirin chipsនិង Tech-pack features ជាដើម។
ការបង្ហាញវត្តមាន Huawei Mate 70 series អាចនឹងមានការពន្យាពេល!