
Samsung គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់នៅលើពិភពលោក ដែលបានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន ដែលម៉ូដែលដំបូងនោះគឺ Galaxy Fold 5G ហើយបើគិតមកដល់ពេលនេះ គឺមានរយៈពេលជាង 5 ឆ្នាំហើយ។ សម្រាប់ Apple ដែលជាដៃគូរប្រជែងវិញគេនៅមិនទាន់ឃើញមានការប្រកាសចេញនូវស្មាតហហ្វូនអេក្រង់បត់បាននៅឡើយទេ ខណៈដែលមុននេះ មានរបាយការណ៌ជាច្រើន បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅ Cupertino នេះ អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូណអេក្រង់បត់បានដំបូងរបស់ខ្លួននៅឆ្នាំ 2026 ខាងមុខ។
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយពីព័ត៌មានថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ Apple ទៀតហើយ ដោយក្នុងនោះ គេបានលើកឡើងថា ក្រុមហ៊ុន Apple រង់ចាំការប្រកាសចេញនូវម៉ូដែលនេះ អោយស្របពេលជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy Z Fold 8 និង Galaxy Z Flip 8 ដើម្បីធ្វើការប្រកួតប្រជែងគ្នានៅពេលនោះតែម្តង។

ផ្អែកតាមអ្នកវិភាគ Jeff Pu បាននិយាយដែរថា ក្រុមហ៊ុន Apple គឺរង់ចាំពេលវេលាមួយសម្រាប់ការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ខ្លួន ក៏ដូចជាផលិតផលអេក្រង់បត់បាន ផ្សេងៗទៀតផងដែរ។ នៅក្នុងនោះក៏នឹងមានការបង្ហាញចេញនូវ hybrid iPad និង MacBook ផងដែរ នៅឆ្នាំ 2026 ខាងមុខ។

អ្នកវិភាគរូបនេះបន្តថា ក្រុមហ៊ុនអាចនឹងមានការប្រកាសចេញនូវ iPad/Mac hybrid ដែលមានអេក្រង់បត់បាននៅត្រីមាសទី 2 ឆ្នាំ 2026 ខណៈដែលស្មាតហ្វូនអេក្រង់បត់បានរបស់ Apple អាចនឹងមានវត្តមាននៅចុងឆ្នាំ 2026។ សូមជំរាបផងដែរថា កាលពីពេលមុននេះ មានសេចក្តីរាយការណ៌ថាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Apple នឹងមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនអេក្រង់បត់បានរបស់ Samsung ម៉ូដែល Galaxy Z Flip series អញ្ចឹង។ គឺមានការឌីស្សាងរាងដូចគ្រំ អេក្រង់បត់ឡើងលើ ចុះក្រោម។
