ស្វែងរកពួកយើង:

ការបង្ហាញវត្តមាន iQOO 15 Ultra ត្រូវគេនិយាយថា អាចនឹងមានការពន្យារពេល

ដោយ

Koun Jab Luffy

16 ធ្នូ 2025 07:59 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី iQOO 15 Ultra ប្រហែលជាមិនទាន់បង្ហាញខ្លួនឆាប់ៗនេះ ដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកនោះទេ។ ផ្អែកតាមការបញ្ជាក់ចេញពីអ្នកទម្លាយម្នាក់នៅលើបណ្តាញសង្គម Weibo បញ្ជាក់ថា កាលបរិច្ឆេទនៃការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានការផ្លាស់ប្តូរ ហើយក៏មានសំណួរលើកឡើងថាតើស្មាតហ្វូនប្រណិតនេះ នឹងប្រកាសជាផ្លូវការនៅពេលណាផដដែរ។ បន្ថែមពីនេះ អ្នកទម្លាយរូបនេះ ក៏ត្រូវបានគេចោទសួរអំពីពេលវេលាក្នុងការបង្ហាញស្មាតហ្វូន  iQOO 15 Ultra ដូចគ្នា។
សូមជំរាបថា បើមើលការប្រកាសចេញទៅលើស្មាតហ្វូនជំនាន់ថ្មី iQOO 15 ត្រូវបានក្រុមហ៊ុមបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 20ខែតុលាកន្លងទៅនេះ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 រួមជាមួយនឹងឈីប Q3 gaming, កាមេរ៉ា 3x telephoto ហើយនិងថាមពលថ្មទំហំ 7,000mAh។ ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវបន្ទះអេក្រង់ Samsung 2K M14 OLED គាំទ្រជាមួយនឹងកម្រិតពន្លឺ 2,600 nits brightness mode និងកម្រិតខ្ពស់បំផុតដល់ទៅ 6,000 nits ។ បន្ថែមពីនេះ ស្មាតហ្វូននេះ បំពាក់នូវប្រព័ន្ធត្រជាក់  8K vapor chamber system ផងដែរ។
Article image
បើមើលទៅលើស្មាតហ្វូនប្រភេទ “Ultra” វិញ ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈសម្បត្តិកម្រិតខ្ពស់ជាងស្មាតហ្វូនប្រភេទ Standard ជាពិសេសទៅលើកាមេរ៉ាតែម្តង។ ទៅលើព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែសម្រាប់អ្វីដែលយើងទទួលបានចុងក្រោយបំផុតពេលនេះ គឺ iQOO 15 Ultra នឹងមានការពន្យារពេលក្នុងការបង្ហាញខ្លួន៕