ស្វែងរកពួកយើង:

ការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series ត្រូវគេរាយការណ៌ថា ត្រូវបានលប់ចោលហើយ

ដោយ

Koun Jab Luffy

04 មេសា 2024 08:28 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា នឹងលុបចោលនូវការសម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Huawei P70 Series ដែលរឿងនេះ ក្លាយជារឿងអាថកំបាំង និងបានធ្វើអោយអ្នកតាមដាននានា មានការងឿងឆ្ងល់យ៉ាងខ្លាំង។ យោងតាមប្រភពក្នុងឧស្សហ៌កម្មនេះបានអោយដឹងថា ស្មាតហ្វូននេះ អាចនឹងមិនមានព្រឹត្តិការណ៌សម្ពោធដូចរមុនៗនោះទេ ដោយក្រុមហ៊ុនHuawei នឹងដាក់លក់ស្មាតហ្វូនថ្មីនេះភ្លាមៗតែម្តងនៅក្នុងនោះ។
ព័ត៌មានថ្មីខាងលើនេះ ត្រូវបានគេមើលឃើញថា បានបង្ហាះនៅលើ Weibo ដោយអ្នកទម្លាយ Bad Review Emperor ដោយបានសសេរថា សន្និសីទត្រូវបានលប់ចោលហើយ, សំបុត្របានអញ្ចឹញអ្នកសារព័ត៌មានហើយ, តើមានរឿងកើតឡើង? នឹងកើតឡើងនៅលើបណ្តាញសង្គម។ ទាក់ទងនឹងស្មាតហ្វូននេះ ក៏មានសេចក្តីរាយការណ៌ថា នៅតាម Huawei Stores ផ្លូវការ គឺបានចាប់ផ្តើមទទួលការបញ្ជាទិញមុនហើយសម្រាប់ស្មាតហ្វូន Huawei P70 series។ ខណៈដែលពេលវេលានៃការប្រកាសចេញស្មាតហ្វូននេះ នៅមិនទាន់ច្បាស់ក៏ដោយ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញវត្តមានឆាប់ៗនេះហើយ។
សូមជំរាបថា នៅពេលនេះ ក៏មានការទម្លាយចេញនូវរូបភាពស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Huawei  P70 series ផងដែរ ដោយរូបភាពថ្មីៗនេះ គឺមានរំលេចនូវពណ៌ស្រស់ និងមានភាពច្នៃប្រឌិតខ្លាំងមែនទែន។ មួយវិញទៀតថ្មីៗនេះ ក៏មានការទម្លាយនៅលើបញ្ជី Geekbench ថា ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប Kirin 9000S ដែលមានការពង្រឹងសមត្ថភាពកាន់តែខ្លាំង និងមានការបំពាក់នូវល្បឿនខុសគ្នារវាងម៉ូដែលស្តង់ដារ និងម៉ូដែលប្រណិត ថែមទៀតផង។ ស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់អេក្រង់ទំហំ 6.58 អ៊ីង ឬ 6.8-អ៊ីងកម្រិត 2.5D បង្ហាញចេញបាន 1.5K LTPO ហើយនិងមានគែមអេក្រង់កោង។
Article image
ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់សិនស័រ OV50H ឬ IMX989 ដែលសុទ្ធសឹងតែជាសិនស័រថ្មី មានការប្រើប្រាស់នូវបច្ចេកវិទ្យា physical variable aperture។ នៅលើស្មាតហ្វូននេះ នឹងការបំពាក់នូវ កាមេរ៉ាទំហំ 50MP ultra-wide-angle lens និងមួយគ្រាប់ទៀតមានទំហំ 50MP ហ៊្សូមបាន 4x periscope telephoto lens។ ជាមួយគ្នានេះស្មាតហ្វូននេះក៏នឹងការបំពាក់នូវប្រព័ន្ធផ្កាយរណប satellite communication technology និង fresh exterior design ផងដែរ។
ការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series ត្រូវគេរាយការណ៌ថា ត្រូវបានលប់ចោលហើយ