ស្វែងរកពួកយើង:

ការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo X100 Ultra អាចនឹងមានការពន្យារពេល!

ដោយ

Koun Jab Luffy

04 មីនា 2024 08:19 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន នៅក្នុងខែនេះ ដើម្បីប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មី vivo X Fold 3 Series រួមជាមួយនិងថេប្លេតប្រណិតម៉ូដែល vivo Pad 3។ យោងតាមរបាយការណ៍ជាច្រើនដែលចេញនាពេលថ្មីៗនេះ បានទម្លាយថា ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវស្មាតហ្វូន vivo X100 Ultra នៅចុងខែមេសានេះ នៅក្នុងប្រទេសចិន។ យ៉ាងណាមិញ ការអាប់ដេតថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station បានទម្លាយថា ការបង្ហាញស្មាតហ្វូននេះ អាចនឹងមានការពន្យារពេលផងដែរ។
នៅក្នុងការបែកធ្លាយចេញពីអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូន vivo X100 Ultra នឹងមិនទាន់បង្ហាញខ្លួននោះទេ គឺនឹងមានការពន្យាពេលរហូតដល់ខែឧសភាខាងមុខនេះ។ ដូច្នេះផ្អែកតាមព័ត៌មាននេះ មានការរំពឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ អាចនឹងបង្ហាញខ្លួននៅខែឧសភា ឬអាចនឹងយូរជាងនេះ។ បន្ថែមពីនេះ ក៏មានរបាយការណ៍ជាច្រើន បន្តអះអាងថា ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាដែលមានសមត្ថភាពខ្លាំងក្លា មិនធ្លាប់មាននៅលើស្មាតហ្វូន Android ពីមុនមកនោះទេ។
ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel សិនស័រ LYT-900 គាំទ្រជាមួយនឹងមុខងារ OIS និងមួយគ្រាប់ទៀតទំហំ 200-Megapixel periscope telephoto ក៏ទ្រទ្រង់ទៅលើហ៊្សូមបាន 200x digital zoom។ ការបែកធ្លាយជាច្រើន បានទម្លាយថា ស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំ 50-Megapixel IMX598 ultra-wide lens និងមួយគ្រាប់ទៀតមានទំហំ IMX758 telephoto ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ហេតុផលអ្វីដែលក្រុមហ៊ុននេះប្រកាសពន្យារពេលនៃការបង្ហាញនូវស្មាតហ្វូន Vivo X100 Ultra នោះ។
ខណៈពេលដែលរបាយការណ៍ជាច្រើននិយាយថា ស្មាតហ្វូននេះអាចជាម៉ូឌែល vivo X100 Ultra នោះ ក្រុមហ៊ុននេះ នៅមិនទាន់ទម្លាយឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូន vivo X100 និង vivo X100 Pro គឺមានបន្ទះឈីប Dimensity 9300 ខណៈពេលដែលស្មាតហ្វូន vivo X100 Ultra មានបន្ទះឈីប Snapdragon 8 Gen 3។ របាយការណ៍ថ្មីៗនេះអះអាងថា ស្មាតហ្វូនថ្មីនេះ មានអេក្រង់រាបស្មើ បន្ទះឈីប Dimensity 9300 Plus និងបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ថែមទៀត៕
ការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo X100 Ultra អាចនឹងមានការពន្យារពេល!