ស្វែងរកពួកយើង:

ការបញ្ជាទិញ Galaxy S25 Series នៅកូរ៉េខាងត្បូង កើនឡើង 1.3 លានគ្រឿង គិតត្រឹមថ្ងៃ 3 កុម្ភៈ

ដោយ

Koun Jab Luffy

07 កុម្ភៈ 2025 07:55 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics ទើបតែប្រកាសថា ការកម្មង់ទិញមុននៅក្នុងប្រទេសកូរ៉េខាងត្បូងទៅលើស្មាតហ្វូន Galaxy S25 series ចាប់ពីថ្ងៃទី 24 ខែមករានេះ មកដល់ថ្ងៃទី 3 ខែកុម្ភៈ មានចំនួន 1.3 លានគ្រឿង។ នេះគឺជាកំណត់ត្រានៃការលក់ខ្ពស់បំផុតទៅលើស្មាតហ្វូន Galaxy S series ដែលមិនធ្លាប់មានពីមុនមក បើធៀបជាមួយនឹងស្មាតហ្វូន Galaxy S24 series គឺមានចំនួនត្រឹមតែ 1.21 លានគ្រឿងប៉ុណ្ណោះ។
ការលក់ទៅលើស្មាតហ្វូន Galaxy S25 Ultra មានចំនួន 52% ស្មាតហ្វូន Galaxy S25 មានចំនួន 26% និងស្មាតហ្វូន Galaxy S25+ មានចំនួន 22% ដែលនេះ បង្ហាញថា ស្មាតហ្វូន Ultra គឺជាម៉ូដែលពេញនិយមខ្លាំងបំផុត។ ស្មាតហ្វូន Galaxy S25 Ultra Titanium លក់ដាច់ខ្លាំងទៅលើពណ៌ White Silver និង Titanium Silver Blue ខណៈពេលដែលស្មាតហ្វូន Galaxy S25 និង S25+ លក់ដាច់ខ្លាំងទៅលើពណ៌ Ice Blue និង Silver Shadow ។ សម្រាប់ពណ៌នៅលើវេបសាយ Samsung.com និង Samsung Gangnam នោះ តួរលេខខ្ពស់ជាងគេបានទៅលើពណ៌ Titanium Jet Black និង Blue Black ។
Article image
ប្រហែលជា 30% នៃអតិថិជនបានធ្វើការទិញស្មាតហ្វូន Galaxy S25 series ចេញពីវេបសាយ Samsung.com និងចូលទៅកាន់ 'New Galaxy AI Subscription Club' ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាការទទួលបាននូវទំហំទ្វេរដង និងការចុះតម្លៃដល់ទៅ 5% ថែមទៀត។ ស្មាតហ្វូន Galaxy S25 series នេះមានមុខងារ AI ជាច្រើន ហើយវាក៏មានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត ហើយវាក៏មានតម្លៃពិសេសដូចទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ។ ស្មាតហ្វូននេះក៏មានបំពាក់នូវ Galaxy AI សមត្ថភាពខ្លាំងក្លាថែមទៀត។
Article image
ស្មាតហ្វូន Galaxy S25 series នេះក៏បំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដ៏ខ្លាំងក្លា ហើយវាក៏មាន ‘Provisual Engine’ និងសេនស័រកម្រិតខ្ពស់ជាច្រើនទៀត។ ស្មាតហ្វូន Galaxy S25 series នឹងលក់ដល់ទៅ 120 ប្រទេស ដែលមានប្រទេសកូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរចាប់ពីថ្ងៃទី 7 ខែកុម្ភៈនេះ៕
ការបញ្ជាទិញ Galaxy S25 Series នៅកូរ៉េខាងត្បូង កើនឡើង 1.3 លានគ្រឿង គិតត្រឹមថ្ងៃ 3 កុម្ភៈ