ស្វែងរកពួកយើង:

ការបញ្ជាទិញ iPhone 16 Pro ឆ្លើយតបទៅតាមអ្វីដែលគ្រោងទុក ខណៈ iPhone 16 លក់មិនទាន់ល្អនៅឡើយ

ដោយ

Koun Jab Luffy

11 តុលា 2024 11:34 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ចេញពីអ្នកវិភាគ Ming-Chi Kuo បានអោយដឹងថា ផលិតកម្មទៅលើស្មាតហ្វូន  Apple iPhone 16 គឺដូចអ្វីដែលបានគ្រោងទុក។ សម្រាប់ការបញ្ជាទិញទៅលើស្មាតហ្វូនទាំង 4 ម៉ូដែលនេះ គឺនៅរក្សាចំនួនដដែលមិនមានការប្រែប្រួលនោះទេ ប៉ុន្តែក៏មានការកាត់បន្ថយទៅលើការបញ្ជាទិញនៃសមាសភាគមួយចំនួនរបស់ស្មាតហ្វូន iPhone 16 និង iPhone 16 Plus ប្រហែលជា 3-5% ផងដែរ។
សម្រាប់តម្រូវការទៅលើស្មាតហ្វូន iPhone 16 នៅពេលនេះ គឺនៅតែមានចំនួនទាបនៅឡើយ ខណៈពេលដែលការនាំចេញទៅលើស្មាតហ្វូនម៉ូដែល iPhone 16 Poro គឺមានចំនួនអាចប្រៀបធៀបជាមួយនឹងការបញ្ជាទិញទៅលើស្មាតហ្វូន iPhone 15 Pro បានកាលពីឆ្នាំមុននេះ។ យោងតាមរបាយការណ៍ថ្មីនៅពេលនេះ បានបញ្ជាក់ថា អ្នកផ្គត់ផ្គង់ជាច្រើននៅតែបន្តក្នុងផលិតកម្មទៅលើស្មាតហ្វូនទាំងពីរនៃត្រកូល Pro នេះ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកនៅប្រទេសចិន ( China's National Day) ដែលមានន័យថា ស្មាតហ្វូនទាំងពីរនេះគឺតែមានតម្រូវការខ្ពស់នៅលើទីផ្សារ។
លោក Kuo បានបង្ហាញថា ពេលវេលានៃការដឹកជញ្ជូនទៅលើស្មាតហ្វូន iPhone 16 Pro គឺខ្លីជាងស្មាតហ្វូន iPhone 15 Pro ។ ទីផ្សារនេះ ក៏មានការប៉ះពាល់ដោយសារតែតម្រូវការនៃទីផ្សារនៅសហរដ្ឋអាមេរិកផងដែរ ហើយសម្រាប់ការដឹកជញ្ជូនទៀត ក៏នឹងធ្វើឡើងរហូតដល់នៅចុងខែតុលាខាងមុខនេះផងដែរ។ ក្រុមហ៊ុន Apple នឹងធ្វើការអាប់ដេតទៅលើ software ឆាប់ៗនេះ ជាមួយនឹង Apple Intelligence របស់ខ្លួន ដើម្បីបង្កើនទៅលើការលក់បានច្រើនជាងមុនផងដែរ។
Article image
ប៉ុន្តែសម្រាប់បញ្ហាទៅលើកម្មវិធី AI គឺនៅមិនទាន់អនុញ្ញាតអោយមានការលក់ចូលខ្លាំងទៅកាន់អ៊ឺរ៉ុប ឬប្រទេសចិននោះទេ។ សម្រាប់ការប៉ាន់ប្រមាណទៅលើការផលិតស្មាតហ្វូន iPhone 16 នៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះគឺមានចំនួន 88-89 លានគ្រឿងប៉ុណ្ណោះ ដោយមានចំនួនទាបជាងឆ្នាំមុន ដែលអាចធ្វើការនាំចេញបានចំនួនប្រហែលជា 90-91 លានគ្រឿង៕
ការបញ្ជាទិញ iPhone 16 Pro ឆ្លើយតបទៅតាមអ្វីដែលគ្រោងទុក ខណៈ iPhone 16 លក់មិនទាន់ល្អនៅឡើយ