
ថ្មីៗនេះ Samsung ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែលប្រណិតរបស់ខ្លួន Galaxy S25 series នៅលើទីផ្សារសកល ហើយក៏មានការដាក់អោយបញ្ជាទិញមុននៅពេលជាមួយគ្នានេះដែរ។ ស្មាតហ្វូនថ្មីមានលក្ខណៈខ្ពស់ ហើយនិងមានការឌីស្សាញបែបប្រណិតខ្លាំងជាងជំនាន់មុន នេះបើតាមការបញ្ជាក់ពីអ្នលដែលបានប៉ះផ្ទាល់កន្លងមក។ យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា Galaxy S25 Series គឺមានការដាក់លក់តាមទីផ្សារមួយចំនួនហើយ ខណៈពេលនេះ ក៏មានការដាក់អោយបញ្ជាទិញមុននៅឥណ្ឌាផងដែរ ។
បើតាមរបាយការណ៌របស់ក្រុមហ៊ុន Samsung បាននិយាយថា ទីផ្សារប្រទេសឥណ្ឌា គឺពិតជាមានតម្រូវការខ្ពស់ជាងរាល់ឆ្នាំ។ សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ទើបតែដាក់អោយ pre-orders ទៅលើ Galaxy S25 series កាលពីខែមុននេះ។ នៅថ្ងៃនេះ ក្រមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 series គឺពិតជាមានតម្រូវការខ្ពស់ខ្លាំងមែនទែននៅលើទីផ្សារមួយនេះ ដោយសារបញ្ជាទិញ គឺមានចំនួនដល់ទៅ 430,000 គ្រឿងឯណោះសម្រាប់ការបញ្ជាទិញមុនលើកទី 3 នេះ។

សូមជំរាបថា Samsung បានប្រកាសដាក់អោយមានការបញ្ជាទិញមុនទៅលើ Galaxy S25 series នេះ កាលពីថ្ងៃទី 23 ខែមករា និងបញ្ចប់បនៅថ្ងៃទី 6 ខែកុម្ភៈ ដែលមានរយៈពេលជាង 2 សប្តាហ៌មកហើយ។ ផ្អែកតាមតួរលេខនេះ គឺមានកើនឡើង 20% ប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់មុន Galaxy 24 Series។

យោងតាមលោក Raju Pullan ដែលជាអនុប្រធានផ្នែក MX Division របស់ Samsung India បានិយាយថា ក្រុមហ៊ុនមានតំណាងចែកចាយជាង 17,000 កន្លែង ហើយនឹងមានការដាក់អោយបញ្ជាទិញមុនគ្រប់ទីកន្លែង។ ក្រុមហ៊ុន Samsung គឺមានការផលិតនូវ Galaxy S25 series នេះ នៅរោងចក្រ Noida ហើយស្មាតហ្វូននេះ គឺនឹងមានលក់សម្រាប់ប្រជាជនឥណ្ឌាផ្ទាល់តែម្តង។
